កម្ទេចរថយន្តដឹកឈើខុសច្បាប់៤គ្រឿង និងត្រៀមកម្ទេចជាង៤០គ្រឿងទៀត
ជាតិ
សង្គមជាតិ
កម្ទេចរថយន្តដឹកឈើខុសច្បាប់៤គ្រឿង និងត្រៀមកម្ទេចជាង៤០គ្រឿងទៀត
11, Jul 2019 , 12:30 pm        
រូបភាព
រថយន្តដឹកឈើខុសច្បាប់ទាំង៤គ្រឿង ដែលត្រូវបានកម្ទេចចោល (រូបពីលោក អេង ហ៊ី)
រថយន្តដឹកឈើខុសច្បាប់ទាំង៤គ្រឿង ដែលត្រូវបានកម្ទេចចោល (រូបពីលោក អេង ហ៊ី)
ដោយ: ថ្មីៗ
ពិតជាដូចការព្រមានមែន អាជ្ញាធរ បានកម្ទេចរថយន្តដឹកឈើខុសច្បាប់៤គ្រឿង ដោយប្រើម្សៅ TNT បំផ្ទុះនៅក្នុងព្រៃតែម្តង។ នៅសល់រថយន្តជាង៤០គ្រឿងទៀត ដែលនឹងត្រូវកម្ទេចចោលពេលក្រោយ។



រថយន្តទាំងនោះ គឺកម្លាំងសមត្ថកិច្ចនៃគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ រឹបអូសបានពីក្រុមឈ្មួញរបស់លោកឧកញ៉ា ស៊ឹង សំអុល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី។ ឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នា៣នាក់ទៀត ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃនោះដែរ។



លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានសរសេរលើកគណនីហ្វេសប៊ុករបស់លោកថា ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការភ្នំពេញ ដើម្បីចាត់ការបន្ត។ 

អ្នកនាំពាក្យរូបនេះ ដាស់តឿនដល់ឈ្មួញឈើដទៃថា៖«ការបំផ្លិចបំផ្លាញព្រៃឈើ គឺជាឧក្រិដ្ឋកម្ម មិនអាចអត់ឱនឲ្យបានទេ»៕

អត្ថបទទាក់ទង

Tag:
 អេង ហ៊ី
  ព្រៃឈើ
  ស៊ឹង សំអុល
© រក្សាសិទ្ធិដោយ thmeythmey.com