អត្ថបទពាណិជ្ជកម្ម
សាលា​ហ៊ែ​រ៉ុ​ដស៍​អន្តរជាតិ ប្រារព្ធ​ពិធី​អបអរសាទរ​ការបញ្ចប់​ការសិក្សា​ឆ្នាំ​២០១៩
11, Jul 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ បាន​ប្រារព្ធ​ពិធី​អបអរសាទរ ដល់​ការបញ្ចប់​ការសិក្សា​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាល​មហា​ស្រព​ចេនឡា​។ សិស្សានុសិស្ស បាន​ខិតខំ​ព្យាយាម​យ៉ាងខ្លាំង ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​សាលា ដើម្បី​បង្ហាញជូន​ការសម្តែង​ដ៏​អស្ចារ្យ​ជាច្រើន ក្រោម​ប្រធានបទ​«​សហគមន៍​របស់​ពួកយើង​» និង​«​មនុស្ស​អច្ឆរិយ​»​។
 
​ការសម្តែង​សិល្បៈ ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុង​កម្មវិធីសិក្សា​នៅ​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ​។ សាលា ក៏បាន​បង្រៀន​ជំនាញ​យ៉ាងច្រើន សម្រាប់​ឆ្លើយតប​ទៅនឹង​ការសិក្សា នា​សតវត្ស​ទី​២១ ដូច​ជាការ​សហការគ្នា និង​ការធ្វើការងារ​ជា​ក្រុម តាមរយៈ​ការសម្តែង​សមត្ថភាព ហើយ​ក៏បាន​ផ្តល់ឱកាស​ជូន​ពួកគេ ដើម្បី​អភិវឌ្ឍ​ខ្លួន ប្រកបដោយ​ភាព​ច្នៃប្រឌិត​ផងដែរ​។ 


 
​លោក លោកស្រី អាច​ទស្សនា​ការសម្តែង​សមត្ថភាព ដ៏​អស្ចារ្យ​របស់​ពួកគេ​បាន នៅក្នុង​ទំព័រ​យូ​ធូប​របស់ សាលា​ហ៊ែ​រ៉ុ​ដស៍​អន្តរជាតិ ដោយ​គ្រាន់តែ​ចុច​លើ Link ខាងក្រោម https://bit.ly/2YKPT5b ។​
 
​សូមបញ្ជាក់ថា សាលា​ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ មាន​ចំនួន​៤​សាខា​៖ សាខា​បឹង​កេងកង​១(​កម្រិត​ម​តេ្ត​យ្យ​សិក្សា​),​សាខា​អូឡាំពិក​(​ម​តេ្ត​យ្យ​សិក្សា​ដល់​បឋមសិក្សា​),​សាខា​បឹង​កេងកង​១ អគា​ទី​១ (​បឋមសិក្សា​) និង​សាខា​បឹង​កេងកង​១ អគា​ទី​២(​មធ្យមសិក្សា​)​។ លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ័​៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់​ព័ត៌មាន​លម្អិត និង​ការចូល​ទស្សនា​សាលា​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Blew Media
© រក្សាសិទ្ធិដោយ thmeythmey.com