ជាតិ
សង្គមជាតិ
ស្នងការ​ភ្នំពេញ បញ្ជា​ឲ្យ​បំបាត់​ម៉ូតូ​មាន​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង កុំ​ឲ្យ​រំខាន​ពលរដ្ឋ​
12, Jul 2019 , 7:59 am        
រូបភាព
លោក ស ថេត ស្នងការភ្នំពេញ (កាន់មេក្រូ)
លោក ស ថេត ស្នងការភ្នំពេញ (កាន់មេក្រូ)
​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្គាប់​កម្លាំង​សម្ថ​កិច្ច​តាម​ខណ្ឌ ឲ្យ​លុបបំបាត់​ឲ្យ​អស់​ម៉ូតូ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែលមាន​សំឡេង​ខ្លាំង និង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ និង​សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ​។


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះផ្សាយ​ពីស​ម្តី​របស់លោក ស ថេត ដូច្នេះ​ថា​៖«​ខណ្ឌដូនពេញ ត្រូវ​ចាត់វិធានការ​នេះ​មុនគេ ក្នុងការ​លុបបំបាត់​ម៉ូតូ​ដែល​បង្ក​សំឡេង​បំពង​ខ្លាំងៗ​ដល់​ប្រជាជន ពិសេស​នៅពេល​យប់ ដែល​រំខាន​ដល់​ការ​សម្រាន្ត​។​» 
 
​ការ​ថ្លែង​របស់លោក ស ថេត ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​លិខិតបញ្ជាក់​ការសិក្សា​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស នៅ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។ ជាមួយគ្នានេះ លោក បាន​ជំរុញ​ឲ្យ​ទប់ស្កាត់​ការប្រណាំង​ម៉ូតូ ជា​ពិ​សេ​សិស្សសាលា ក្នុង​រាជធានី​ភ្នំពេញ​៕ 
 

Tag:
 ស ថេត​
  ម៉ូតូ​កែច្នៃ​
© រក្សាសិទ្ធិដោយ thmeythmey.com