ជាតិ
សេដ្ឋកិច្ច
អង្គការ GIZ បន្តជួយលើកកម្ពស់វិស័យកាត់ដេរនៅប្រទេសកម្ពុជា
× អង្គការ GIZ បានផ្តល់ជំនួយគាំទ្រ ដល់ក្រសួងការងារ ដើម្បីលើកកម្ពស់វិស័យវាយនភណ្ឌ និង កាត់ដេរនៅកម្ពុជាតាមរយៈគម្រោងមួយ «ការពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី»។
លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងការងារ បានលើកឡើងនេះជាគម្រោងទី២ របស់ GIZ ដែលនឹងផ្ដល់ការគាំទ្រលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីលើកកម្ពស់ និងកែលម្អលក្ខខណ្ឌការងារ, វិជ្ជាជីវៈ, សុខភាព និងសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលធ្វើការក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ។
ក្រសួងការងារ និងអង្គការ GIZ បានចុះហត្ថលេខាយោគយល់គ្នា កាលពីកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ (ពីឆ្នាំ២០១៩ ឆ្នាំ២០២១) ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់អង្គការ GIZ និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្តល់ការគាំទ្រទាំងថវិកា ក៏ដូចជាអ្នកជំនាញបច្ចេកទេសជួយដល់កម្ពុជា ពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គម្រោង«ពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី» (GIZ, FABRIC)នេះមានថវិកាសរុបចំនួន ៦លានអឺរ៉ូ សម្រាប់អនុវត្តន៍លើប្រទេសបង់ក្លាដែស,កម្ពុជា,ចិន,មីយ៉ាន់ម៉ា,ប៉ាគីស្ថាន និងវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com