ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជាថ្នាក់ដឹកនាំខេត្ត ឲ្យចុះពិនិត្យតំបន់ផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិក
12, Jul 2019 , 9:52 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឲ្យថ្នាក់ដឹកនាំខេត្តនានា ចុះទៅពិនិត្យនិងតាមដានដោយផ្ទាល់ នៅនឹងកន្លែងដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។ បញ្ជារបស់នាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុក។



ប៉ុន្មានថ្ងៃចុងក្រោយនេះ មានជ្រូកតាមបណ្តាខេត្តមួយចំនួន បានងាប់ដោយសារជំងឺប៉េសជ្រូកអាហ្វ្រិកនេះ ដោយក្នុងនោះ នៅខេត្តត្បូងឃ្មុំ មានជ្រូកងាប់ជាង៣០០ក្បាល និង នៅខេត្តកណ្តាល មានជ្រូកងាប់ជិត៤០០ក្បាល៕

អត្ថបទទាក់ទង



Tag:
 ហ៊ុន សែន​
  ជំងឺប៉េសជ្រូកអាហ្រ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com