អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បន្តដំឡើងប៉មចម្រោះទឹកស្អាតទី២២ ក្នុងស្រុកស្នួល
× ក្រចេះ ថ្ងៃព្រហស្បត៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណបឋមសិក្សាសែនអភិវឌ្ឍន នៃឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ប៉មចម្រោះទឹកស្អាតថ្មីនេះ អាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ៥០០នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ជាង១,៣០០នាក់។
ពិធីសម្ពោធឲ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតថ្មីនវ មានការចូលរួមជាអធិបតីពី លោក លី ផល្លា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ, លោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា មិនមែនត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មី នៅក្នុងថ្ងៃនេះទេ ប៉ុន្តែក្រុមហ៊ុន នឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹង ជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍ អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំ។ បើតាមលោក រស់ សោភា អង្គការ Planet Water នឹងពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំ ប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។
លោក រស់ សោភា បានបន្តទៀតថា៖«ក្រុមហ៊ុន កូកា-កូឡា មានមោទកភាព ដែលបានចូលរួមចំណែក ក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។ ក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹង របស់នាយកដ្ឋានពន្ធដារ ដែលបានធ្វើការយ៉ាងជិតស្និទ្ធ រៀបចំគម្រោងនេះ លេចជារូបរាងឡើង»។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២២ ដែលក្រុមហ៊ុន កូកា-កូឡា និងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា បានដំឡើងចាប់តាំងពីឆ្នាំ២០១៦។ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ក្រុមហ៊ុន កូកា-កូឡា នឹងបន្តដំឡើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានាក្នុងប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងកង្វះទឹកស្អាតទទួលទាន។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com