អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ដែល​គួរឱ្យ​ចង់​ធ្វើការ​ជាមួយ​បំផុត​នៅ​អាស៊ី​
12, Jul 2019 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ហូជីមិញ​, ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩៖ ក្រុមហ៊ុន Vietjet ត្រូវ​បានផ្តល់​កិត្តិយស ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន ដែល​គួរឱ្យ​ចង់​ធ្វើការ​ជាមួយ​បំផុត នៅ​អាស៊ី នៅឯ​ពិធី​ប្រគល់​រង្វាន់ «​ទស្សនា​វ​ដ្តី HR Asia - ក្រុមហ៊ុន​ដែល​គួរឱ្យ​ចង់​ធ្វើការ​ជាមួយ​បំផុត​ក្នុង​តំបន់​អាស៊ី​ប្រចាំឆ្នាំ 2019»​។ ពិធី​នេះ រៀបចំឡើង​ដោយ​ទស្សនាវដ្ដី ផ្នែក​ធនធានមនុស្ស​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី ឈ្មោះថា  HR Asia នៅ​ទីក្រុង​ហូជីមិញ​។​
 
​ពានរង្វាន់ HR Asia គឺជា​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ ដែល​វាយតម្លៃ និង​ទទួលស្គាល់​ក្រុមហ៊ុន​ដែលមាន​បរិយាកាស​ការ​ងារ​ដ៏​ល្អ​អស្ចារ្យ នៅ​ទូទាំង​ទ្វីបអាស៊ី​។ កម្មវិធី​ពានរង្វាន់​នេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាច្រើន ដូចជា ហុងកុង សិង្ហ​បុរី ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​តៃវ៉ាន់​។​
 
​ក្រុមហ៊ុន​ដទៃទៀត នៅក្នុង​ទីក្រុង​ហូជីមិញ ដូចជា ក្រុមហ៊ុន HDBank និង​ក្រុមហ៊ុន Sun Group ក៏​ទទួលបាន​ពានរង្វាន់​នេះ​ផងដែរ​។​


 
​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​វៀតណាម ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ប្រចាំ​តំបន់​មួយ​នេះ ទស្សនាវដ្ដី HR Asia បាន​ប្រើប្រាស់​ការស្ទង់មតិ​ដ៏​ស៊ីជម្រៅ​ជាច្រើន ស្ដីអំពី​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ក៏ដូចជា​នាយក​ផ្នែក​ធនធានមនុស្ស​ជាច្រើន​នាក់ នៅតាម​បណ្ដា​ក្រុមហ៊ុន​វៀតណាម ឈានមុខ​ទាំងឡាយ ដោយ​គេ​បាន​វាយតម្លៃ ទៅលើ​គោលការណ៍ វិធី​ជ្រើសរើស​បុគ្គលិក ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ធនធានមនុស្ស​។​
 
​លោក Luu Duc Khanh នាយក​ផ្នែក​គ្រប់គ្រង ក្រុមហ៊ុន Vietjet បាន​និយាយ​អំពី​ពានរង្វាន់​នេះ​ថា​៖ «​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​ក្រុមហ៊ុន​យើង គឺ​បុគ្គលិក​របស់​យើង​។ ដូច្នេះហើយ ទើបបានជា​យើង មាន​មោទកភាព​យ៉ាងខ្លាំង ដែល​បាន​បង្កើត​បរិយាកាស​កា​រងារ និង​វប្បធម៌​មួយ ដែល​ជំរុញ​ឆ្ពោះទៅរក​ភាពជោគជ័យ​»​។ 
 
​លោក Luu Duc Khanh បន្តទៀតថា ក្រុមហ៊ុន Vietjet អាច​ជោគជ័យ​ទៅបាន ក៏​ដោយសារតែ​មានការ​ចូលរួម ពី​ការបំពេញ​ការងារ​រប​ស់​បុគ្គលិក​ម្នាក់ៗ និង​ស្មារតី​ធ្វើការ​ជា​ក្រុម​។ លក្ខណៈពិសេស​នៃ​ពានរង្វាន់​នេះ គឺ​នៅត្រង់ថា​ការវាយតម្លៃ​នេះ គឺ​ផ្អែកទៅលើ​ការវាយតម្លៃ​របស់​បុគ្គ​លិ​ក មកលើ​ក្រុមហ៊ុន​តែម្ដង​។ នាយក​ផ្នែក​គ្រប់គ្រង ក្រុមហ៊ុន Vietjet រូបនេះ បាន​ប្ដេជ្ញា​ថា Vietjet នឹង​បន្ត​វិនិយោគ លើ​សុខុមាលភាព និង​ការចូលរួម​របស់​បុគ្គ​លិ​ក ដើម្បី​ធានា​ឱ្យបាន​ភាពជោគជ័យ​បន្ថែមទៀត​។​
 
​ក្រៅពី​បានធ្វើ​ឱ្យមាន​«​ប​ដិ​វត្ដ​ន៍​»​ក្នុង​វិស័យ​អាកាសចរណ៍ តាមរយៈ​ការជួយ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ទាំង​នៅ​អាស៊ី និង​ទូទាំង​ពិភពលោក អាច​មានឱកាស​ធ្វើដំណើរ​តាម​យន្ដហោះ ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ដ៏​ទំនើប​ទាន់សម័យ​មួយ​នេះ ក៏បានផ្ដល់​ឱកាស​រាប់​មិន​អស់ ជូន​បុគ្គលិក​របស់ខ្លួន តាមរយៈ​ការបង្កើត​បរិយាកាស​កា​រងារ​ដ៏​ល្អ ការផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ ក៏ដូចជា​ការរៀបចំ​គោលការណ៍​ផ្នែក​ធនធានមនុស្ស ដ៏​ល្អ​ផងដែរ​។​
 
​ក្រុមហ៊ុន Vietjet បានឈ្នះ​រង្វាន់​និយោជក​ដ៏​ល្អ​បំផុត​នៅក្នុង​តំបន់​អាស៊ី ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​មកហើយ ហើយក៏​ត្រូវ​បានទទួល​ស្គាល់ ដោយ​ទស្សនាវដ្ដី Air Finance Journal ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​ទាំង​៥០ នៅ​ទូទាំង​ពិភពលោក លើ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​។ ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​ពានរង្វាន់​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com