អត្ថបទពាណិជ្ជកម្ម
Davitra និង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង បង្កើត​យុទ្ធនា​ការប្រគំ​តន្ត្រី ផ្តល់​ប្រឹក្សា​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​ឥតគិតថ្លៃ​
12, Jul 2019 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ក្រុមហ៊ុន Davitra (Cambodia) Co,.Ltd និង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង បាន​សហការគ្នា រៀបចំ​នូវ​កម្មវិធី​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា គឺ​យុទ្ធនាការ​តន្ត្រី​អាហារូបករណ៍​មហា​សំណាង​។ ការប្រគំ​តន្ត្រី​នេះ នឹង​រៀបចំឡើង​ទូទាំង ២៥ ខេត្ត ក្នុងប្រទេស​កម្ពុជា ក្នុង​បំណង​បញ្ជ្រាប​ព័ត៌មាន ស្ដីពី​ការប្រឹក្សា​យោបល់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ដោយ​មិន​គិតថ្លៃ ជូន​សិស្សានុសិស្ស​ទូទាំងប្រទេស និង​ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ ជូន​បងប្អូន​ប្រជាជន​កម្ពុជា​។​
 
​ក្រុមហ៊ុន Davitra Cambodla) Co., Ltd ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាហារូបករណ៍ និង​ការសិក្សា​ក្រៅប្រទេស​តែមួយគត់ ដែលមាន​ជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ និង​បទពិសោធន៍​។ 

ចំណែកឯ​អ្នក​ប្រឹក្សា សុទ្ធតែ​ធ្លាប់បាន​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​លំដាប់​កំពូល​នានា លើ​ពិភពលោក​។ ជាងនេះទៅទៀត ក្រុមហ៊ុន Davitra Cambodia) Co., Ltd បាន​ចាប់​ដៃគូ ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ លំដាប់​អន្តរជាតិ​របស់​ប្រទេស​អូស្ត្រាលី Yes Education ដែលមាន​ទីស្នាក់ការ នៅ​ទីក្រុង​ស៊ីដនី និង​ជា​ដៃគូ​របស់​សកល​វិទ្យាល័យ​ជាង  ៣០០ នៅ​ទូទាំង​ពិភពលោក​។



Yes Education មាន​សាខា​ធំៗ​ចំនួន ៦ សាខា ក្នុងប្រទេស និង​ទីក្រុង​ផ្សេងៗ​គ្នា បូករួម​ទាំង​នៅ​សាខា​ក្រុងភ្នំពេញ ដែល​បាន​សហការ​បង្កើតឡើង​ជាមួយ​ក្រុមហ៊ុន Davitra (Cambodla) Co., Ltd​។​
 
​ក្នុង​កម្មវិធី​សិ​ន្និ​សីទ​សារព័ត៌មាន ស្ដីពី​ការប្រគំ​តន្ត្រី​នេះ លោក អុឹម ច័ន្ទ​បូរ៉ា​ជាតិ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Davitra (Cambodia) Co., Ltd បាន​លើកឡើងថា សមត្ថភាព​របស់​សិស្ស​និស្សិត​នៅ​កម្ពុជា មានការ​រីកចម្រើន មិន​ចាញ់​សិស្ស​និស្សិត​នៅ​ប្រទេស​ដទៃ​ឡើយ ហើយ​ចំនួន​សិស្ស​និស្សិត​នៅ​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ដែរ​។ សម្រាប់ លោក អុឹម ច័ន្ទ​បូរ៉ា​ជាតិ ដើម្បី​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​មុខជំនាញ និង​ប្រទេស​ដែលជា​គោលដៅ​សម្រាប់​ការសិក្សា ពង្រីក​នូវ​ឱកាស​ទទួលបាន​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ក្នុង​ក្តី​ស្រមៃ ត្រូវ​ទាមទារ​ឲ្យ​មានការ​ប្រឹក្សា​យោបល់ ពី​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់ ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ពិតប្រាកដ​។ លោក អុឹម ច័ន្ទ​បូរ៉ា​ជាតិ បន្ថែម​៖«​ដូច្នេះហើយ ទើប​ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង រួមគ្នា​បង្កើត​យុទ្ធនាកា​រ​អាហារូបករណ៍​មហា​សំណាង ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សិស្សានុសិស្ស​កម្ពុជា បាន​យល់ដឹង និង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចាប់យក​ឱកាស​សិក្សា នៅក្រៅ​ប្រទេស​។​


 
​កញ្ញា ជិន និ​កា ប្រធាន​ទំនាក់ទំនង​សាធារណៈ របស់​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង បាន​បញ្ជាក់ថា ការចាប់​ដៃគូ​រវាង ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង និង​ក្រុមហ៊ុន Davitra (Cambodia) Co., Ltd នៅក្នុង​ពេលនេះ គឺ​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ និង​រីកចម្រើន​បន្ថែមទៀត​។ បើតាម កញ្ញា ជិន និ​កា ការប្រឹក្សា​ពិគ្រោះ​យោបល់​អាហារូបករណ៍ និង​ការសិក្សា​ក្រៅប្រទេស​ឥតគិតថ្លៃ​នេះ នឹង​ផ្តល់ជូន​សិស្ស​និស្សិត​ចាប់ពី​កម្រិត​វិទ្យាល័យ ដល់​មហាវិទ្យាល័យ ដែល​រួមមាន ផែនការ​សិក្សា​ថ្នាក់​អាហារូបករណ៍ ឲ្យ​ចំ​គោលដៅ​មុខជំនាញ ជាមួយ​ចំណូលចិត្ត​របស់​សិស្ស​និស្សិត ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​អ្នកជំនាញ​ផ្តល់​ប្រឹក្សា ប្រកបដោយ​ចំណេះ ជំនាញ វិជ្ជាជីវៈ និង​មានបទពិសោធន៍​ខ្ពស់​។ កញ្ញា ជិន និ​កា បន្ថែម​ទៀត​ថា​៖«​ក្រៅពី​ការប្រគំ​តន្ត្រី​អាហារូបករណ៍​មហា​សំណាង ក្រុមហ៊ុន ក៏បាន​ផលិត​ខ្សែ​វីដេអូ​អប់រំ​ខ្លីៗ​ជាច្រើន​ទៀត ដើម្បី​យកទៅ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ ដូចជា​វិទ្យុ និង​បណ្ដាញ​សង្គម​នានា សម្រាប់​យុទ្ធនាការ​នេះ​»៕











(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com