កីឡាជាតិ
ជាតិ
កីឡាករ​ជម្រើសជាតិ និង​គ្រូបង្វឹក​ទទួលបាន​ការ​ព្យាបាល​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​ចំនួន​៤
12, Jul 2019 , 4:10 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក កីឡាករ​ជម្រើសជាតិ និង​យុវជន​ថ្នាល​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​។ ការផ្តល់ជូន គឺ​សម្រាប់តែ​គ្រូបង្វឹក និង​កីឡាករ ដែល​កំពុង​បង្វឹក និង​ហ្វឹកហាត់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ និង​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តែប៉ុណ្ណោះ​។

 
​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១ កក្កដា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​ចំនួន​៤ រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត​, មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យរុស្ស៊ី​), មិត្តភាព​កម្ពុជា​ចិន​(​ព្រះកុសុមៈ​) និង​ព្រះ​អង្គឌួង រៀបចំ​គោលការណ៍ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​គ្រូបង្វឹក កីឡាករ​ជម្រើសជាតិ និង​យុវជន​ថ្នាល​ដោយ​ឥតគិតថ្លៃ​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក សាន់ សាប់​អី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បច្ចុប្បន្ន​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រមូលផ្តុំ​គ្រូបង្វឹក កីឡាករ​ជម្រើសជាតិ និង​យុវជន​ថ្នាល​ចំនួន​១,០០៤​នាក់ ដើម្បី​បង្វឹក និង​ហ្វឹកហាត់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ និង​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕  
 

Tag:
 ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com