ម៉ូ​ឌែ​ល​ថ្មី​របស់ Team OPPO Reno ស្អាត​មិន​ចាញ់​តារា​ក្រៅ​ស្រុក​
អត្ថបទពាណិជ្ជកម្ម
ម៉ូ​ឌែ​ល​ថ្មី​របស់ Team OPPO Reno ស្អាត​មិន​ចាញ់​តារា​ក្រៅ​ស្រុក​
12, Jul 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្មីៗ​នេះ ស្រី​ស្អាត ប្រុស​ស្អាត ដែលជា​ម៉ូ​ឌែ​ល​ថ្មី ថតរូប​ឲ្យ​ទូរស័ព្ទ OPPO Reno ទទួលបាន​ការកោតសរសើ​ច្រើន ពី​ស្រទាប់​យុវវ័យ ថា​ពួកគេ​មាន​សម្រស់​ស្អាត មិន​ចាញ់​តារា​ម៉ូ​ឌែ​លប​រទេស​ឡើយ​។​
 
​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែល​ស្ថិតក្នុង​ដៃ លោក កែវ សុខ​ផេង ដែលជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ កាន់តែ​ស្រស់​សង្ហា​មួយកម្រិត​ទៀត ជាមួយ​ម៉ូ​ឌែ​ល OPPO Reno 10X បែប High Class​។  OPPO Reno 10X មាន​សមត្ថភាព​ពិសេស អាច Zoom បាន​កម្រិត​ដល់​ទៅ​៦០​ដង កាន់តែ​ឆ្ងាយ កាន់តែច្បាស់ លើសពី​ការរំពឹងទុក​។ ម៉ូ​ឌែ​ល​មួយ​នេះ ពិតជា​សាក​សម ជាមួយ​សុភាពបុរស​គ្រប់រូប និង​អ្នកជំនាញ​ថតរូប​តែម្តង សម្រាប់​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ​។ 


 
OPPO Reno 10X មាន​ថាមពល​ថ្ម​ធំ 4065mAh និង ROM 256GB និង RAM 8GB ។ វា​មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​៣​គ្រាប់ រួមមាន​កាមេរ៉ា​មេ​ទំហំ 48MP ឬ (Main Camera) + កាមេរ៉ា​ទំហំ 8MP  ជា​កាមេរ៉ា​ពង្រីក​មុំ​ថត ឬ (Wide Angle Camera) + កាមេរ៉ា​ទំហំ 13MP ជា​កាមេរ៉ា Zoom ប្រវែង​វែង ឬ (Telephoto Camera)​។ ជា​អ្វីដែល​លោកអ្នក​ប្រាថ្នា​ចង់បាន គឺ Zoom ដល់​ឋាន​ណា​ក៏​បានដែរ​។ OPPO Reno 10X មានតម្លៃ​សាក​សម​នឹង​សមត្ថភាព​របស់​វា  គឺ​ត្រឹមតែ 899$ ប៉ុណ្ណោះ​។ 
 
​ក្រឡេក​មក​មើល​ម៉ូ​ឌែ​ល​ស្រី​ស្អាត​ពីរ​នាក់​ទៀត (​សុំ​លាក់​ឈ្មោះ​សិន​) ដែល​កាន់​ទូរស័ព្ទ OPPO Reno Series ធម្មតា ពណ៌ Sunset Rose ពិតជា​សម្រស់​ស្រស់ស្អាត​មិនធម្មតា​របស់គេ​មែន​។ យុវតី​រូបនេះ មាន​សម្រស់​ដូច​តារា​កូនកាត់​បរទេស​ដូច្នោះ​ដែរ​។ គ្រប់គ្នា​ដែល​បានឃើញ​រូបថត​របស់​យុវតី​រូបនេះ​ហើយ យើងខ្ញុំ​ជឿជាក់ថា អាចមាន​អ្នក​លង់​សម្រស់​របស់​នាង​មិន​ខាន​។



កាន់តែ​ពិសេស​ជាងនេះទៀត ទូរស័ព្ទ​ស៊េរី Reno ពណ៌ Sunset Rose នេះ មើលទៅ ពិតជា​សាក​សម​ជាមួយនឹង​សុភាពនារី​សម័យថ្មី​។ វា​មាន​រាង​តូច​ច្រឡឹង មាន​ភាពជឿជាក់ មោះមុត​ខ្លាំងណាស់ ព្រមទាំង​ជា​ពណ៌​ទូរស័ព្ទ​ដែល​បង្កប់​នូវ​មនោសញ្ចេតនា​ផ្អែម​ត្រជាក់ ដោយ​ច្នៃ​ចេញពី​ពន្លឺ​ថ្ងៃ​លិច​ដ៏​ស្រទន់ ជា​បន្លឺ​ដែល​មនុស្ស​គ្រប់គ្នា តែងតែ​ចង់​ទស្សនា និង ផ្តិត​យក​រូបភាព​។​
 
OPPO Reno Sunset Rose នេះ​មានតម្លៃ​ត្រឹមតែ 529$ ដែលមាន​កាមេរ៉ា​ក្រោយ​ភ្លោះ 48MP + 5MP និង​កាមេរ៉ា​មុខ 16MP មាន​បច្ចេកវិទ្យា AI Beauty វា​មាន​បំពាក់​ពន្លឺ​ជំនួយ (Soft Light)​។ ថាមពល​ថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ គឺថា​កប់​ស៊េរី​តែម្តង​សម្រាប់​យុវនារី​យើង​៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com