ពីនេះ ពីនោះ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កំណត់​ឲ្យ​ប្រើពាក្យ​«​លំនៅឋាន​»​ដែល​ទូទៅ​ប្រើ​ជា​«​លំនៅដ្ឋាន​»
13, Jul 2019 , 7:19 am        
រូបភាព
រូបភាពពាក្យ លំនៅឋាន​
រូបភាពពាក្យ លំនៅឋាន​
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​ឲ្យ​សរសេរ​ជា​«​លំនៅឋាន​»​ទៅតាម​សទ្ទានុក្រម​ពាក្យ​ច្បាប់​(​ខ្មែរ​-​អង់គ្លេស​-​បារាំង​)​ផ្នែក  រដ្ឋប្បវេណី និង​និ​តី​វិធី​រដ្ឋប្បវេណី​។ «​លំនៅឋាន​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្លះ​ធ្លាប់ប្រើ​ជា​«​លំនៅដ្ឋាន​»​នោះ គួរតែ​បែរមក​ប្រើ​ជា «​លំនៅឋាន​»​តាម​ការកំណត់​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ទើប​ត្រឹមត្រូវ​ជាង​។​«​លំនៅឋាន​» មានន័យថា កន្លែង​ដែលជា​ទីតាំង​នៃ​ជីវភាព​រស់នៅ​ជា​អចិន្ត្រៃយ៍​របស់​បុគ្គល​ម្នាក់ៗ​។

 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com