ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី Carmen Moreno ជា​ទូត​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា​
12, Jul 2019 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី Carmen Moreno ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជំនួស​លោក George Edgar ដែល​ត្រូវ​ចប់​អាណត្តិ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​។

 
​អ្នកស្រី Carmen Moreno ជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​បម្រើ​ការងារ​ក្នុង​ក្រសួងការបរទេស​។ អ្នកស្រី គឺជា​មន្ត្រីជាន់ខ្ពស់​សម្រាប់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) និង​ជា​តំណាង​ពិសេស​ប្រចាំ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​។ អ្នកស្រី ក៏​ធ្លាប់​ធ្វើជា​ទូត​នៅ​ប្រទេស​ថៃ​ផងដែរ​។ 
 
​ព័ត៌មាន ដែល​អ្នកស្រី Carmen Moreno ត្រូវ​មក​កម្ពុជា​នៅពេលណា​នោះ មិនទាន់មាន​ការបញ្ជា​ក់​នោះទេ​៕ 
 

Tag:
 ទូត​អឺរ៉ុប​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com