ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​រួចហើយ អ្នកនឹង​ខ្លាច និង​មិន​ហ៊ាន​កាន់​ទូរស័ព្ទ​មើ​នៅពេល​យប់​មុន​គេង​ទៀតហើយ​
13, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​ជាមួយនឹង​ការ​ចុច​ទូរស័ព្ទ​ឆ្លាត​វៃ មើល​អ៊ី​ម៉ែ​ល លេង​បណ្តាញ​សង្គម ឆាត ឬ​លេង​ហ្គេម ទំនងជា​កើតឡើង​ភាគច្រើន​លើ​យុវវ័យ​សម័យ​ទំនើប​នេះ ហើយ​វា​ក៏​ស្ទើរតែ​ជា​ទម្លាប់​ធម្មតា​ទៅហើយ​។​

 
​មាន​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បញ្ឈប់​ទម្លាប់​នេះ និង​គិតថា វា​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​វា​គឺជា​រឿង​ពិត ហើយ​អ្នក​ក៏​គួរតែ​យល់ដឹង​អំពី​រឿងនេះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ផលប៉ះពាល់​មួយចំនួន នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ក្នុងពេល​កំពុងតែ​គេង ហើយក៏​ជា​រឿង​ដែល​អ្នក​ត្រូវ​ពិចារណា​ឡើងវិញ​លើ​ការលះបង់​ទម្លាប់​នេះដែរ​។​
 
​វា​កំពុងតែ​បំផ្លាញ​កោសិកា​ខួរក្បាល​
 
​ការចំណាយ​ពេល​ច្រើន​លើ​ទូរស័ព្ទ​មុនពេល​គេង នឹងធ្វើ​ឲ្យ​រំខាន​ដល់​ខួរក្បាល​លើ​ការជំរុញ​ដល់​ភាពស្រស់​ស្រាយ​ក្នុង​អារម្មណ៍​។ ក្នុង​រយៈពេល​ខ្លី​មួយ អ្នក​អាច​នឹង​សម្គាល់​ដឹងថា ការចងចាំ​គឺ​មិនសូវ​ល្អ​សោះ​។ បន្ទាប់មក សមត្ថភាព​ក្នុងការ​ផ្ចង់អារម្មណ៍​ក៏ត្រូវ​ថយចុះ​ដែរ​។ ចុងក្រោយ ការគិត និង​ដោះស្រាយ​បញ្ហា​គឺមាន​ភាព​ប៉ះពាល់​តែម្តង​។ 
 
​ធ្វើ​ឲ្យ​គេង​មិន​លក់​
 
​ពន្លឺភ្លើង​ចេញពី​អេក្រង់​ទូរស័ព្ទ​អាចធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ការ​ងងុយគេង​បាន ព្រោះ​វា​នឹង​ទៅ​ទប់ស្កាត់​អ័រម៉ូន Melatonin ដែល​ជំរុញ​ដល់​ការ​ងងុយគេង​។ 
 
​នៅពេល​ការ​គេង​មានការ​ថយចុះ​សុខភាព​រាងកាយ​ក៏​ចុះ​ទ្រ​ត់​ទ្រោម​ដែរ​
 
​ទម្លាប់​នៃ​ការ​ញៀន​ប្រើ​ទូរស័ព្ទ​មុនពេល​គេង វា​នឹង​ប៉ះពាល់​ដល់​ការផលិត​អាំង​ស៊ុយ​លីន ដែលជា​ហេតុ​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​ឃ្លាន​កាន់តែខ្លាំង និង​ឡើង​ទម្ងន់​។ រឿងនេះ​ក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង​គ្រប់ពេល​ផងដែរ​។ 
 
​គេង​មិនបាន​គ្រប់គ្រាន់​
 
​ពិតណាស់ ផលវិបាក​នៃ​ការ​សម្លឹងមើល​ទូរស័ព្ទ​មុនពេល​ចូល​គេង គឺថា វា​ធ្វើ​ឲ្យ​ការ​គេង​មានការ​ថយចុះ​។ ប៉ុន្តែ​ជាធម្មតា អ្នក​នៅតែ​អាច​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​ដដែល ទោះបីជា​គេង​មិនបាន​ទៀងពេល​ក៏ដោយ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​អស់កម្លាំង ឆេវឆាវ និង​ពិបាកធ្វើ​ការងារ​ប្រចាំថ្ងៃ​។ 
 
​ឆ្លងតាម​ការបកស្រាយ​ខាងលើ តើ​វា​មានន័យថា អ្នក​មិនត្រូវ​ប្រើ ឬ​ចុច​ទូរស័ព្ទ​សោះតែ​ម្តង​មុនពេល​គេង​? មិនមែន​អញ្ចឹងទេ​។ ប៉ុន្តែ​រឿងនេះ​គ្រាន់តែ​ជា​អំណះអំណាង​ដែល​បញ្ជាក់ថា អ្នក​គួរតែ​កែប្រែ​ទម្លាប់​នេះ​ដើម្បី​ឈានទៅរក​សុខភាព​កាន់តែ​ល្អ​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com