សត្វនីមួយៗ តែងតែមានលក្ខណៈពិសេសរៀងៗខ្លួនក្នុងការការពារខ្លួន និងការប្រមាញ់។ លក្ខណៈពិសេសទាំងនេះអាចធ្វើឲ្យការរកចំណីមានភាពងាយស្រួល ឆាប់ធំធាត់ និងពេលខ្លះទៀតវាត្រូវបានប្រើប្រាស់សម្រាប់ការពារខ្លួន និងគ្រួសារពីសត្វរំពារ។
លក្ខណៈទាំងនោះមានដូចជា ស្នែង ចង្កូម ទ្រនិច ក្រញាំ ពិស ជាដើម។ អត្ថបទនេះ គឺចង់ផ្តោតទៅលើសត្វដែលមានពិសកាចសាហាវជាងគេទាំង១០។ សត្វទាំងនេះ មានរូបរាង ទំហំ និងទីកន្លែងរស់នៅខុសៗគ្នា តែពួកវាមានគោលបំណងតែមួយគត់ គឺបំពុលខ្មាំងសត្រូវណាដែលចង់មកសម្លាប់វា។
ខាងក្រោមនេះគឺជាការសង្ខេបខ្លីៗ ចេញពីគេហទំព័រ onekindplanet.org ៖
ទី១០៖ Puffer Fish
ថ្លើម គ្រលៀន រួមទាំងសាច់របស់វាក៏មានជាតិពុលដែរ។ វាជាប្រភេទត្រីម្យ៉ាងដែលរស់នៅក្នុងទឹកប្រៃ។ តែក្នុងប្រទេសខ្លះ វាគឺជាអាហារមួយដែលមានតម្លៃថ្លៃសម្រាប់អតិថិជន ហើយមានតែចុងភៅដែលមានជំនាញចម្អិនច្បាស់លាស់ប៉ុណ្ណោះទើបអាចចម្អិនវាសម្រាប់បរិភោគបានដោយគ្មានបញ្ហា។
ទី៩៖ Poison Dart Frog
សត្វកង្កែបប្រភេទមួយនេះមានពណ៌ និងក្រឡាច្បាស់ក្នុងការពិនិត្យណាស់។ ពណ៌ខ្មៅ លាយជាមួយនឹងលឿងនេះផ្តល់ជាសញ្ញាទៅកាន់សត្វរំពារមិនឲ្យស៊ីវា។ ពិសរបស់វាគឺស្ថិតនៅក្នុងស្បែក។ អ្នកដែលប៉ះ ឬហូបវាអាចទទួលគ្រោះថ្នាក់បាន។
ទី៨៖ Inland Taipan
សត្វពស់ដែលរស់នៅអូស្ត្រាលីមួយនេះ អាចសម្រាប់មនុស្សពេលវ័យដល់ទៅជិត១០០នាក់បានជាមួយនឹងពិសរបស់វា។ តែនេះគ្រាន់តែជាការសន្មត់បែបវិទ្យាសាស្ត្រប៉ុណ្ណោះ។ ដោយធ្វើការប្រៀបធៀបជាមួយនឹងបរិមាណពិសដែលមនុស្សអាចទប់ទល់បាន។ ដោយសារតែ
លក្ខណៈអៀនខ្មាស់បែបធម្មជាតិរបស់វា វាមិនសូវមកជិតមនុស្ស ឬខាំមនុស្សនោះទេ។
ទី៧៖ Brazilian Wandering Spider
ពីងពាងយក្សមួយនេះមានពិសដែលអាចទៅបំផ្លាញប្រព័ន្ធណឺរ៉ូននៃសត្វដទៃទៀតបាន។ វាភាគច្រើនរស់នៅតាមផ្ទៃដីខាងក្រោមនៃព្រៃ ជៀសជាងនៅតាមសំបុកសំណាញ់ ឬនៅតាមរន្ធ។
ទី៦៖ Stone Fish
វាជាត្រីទឹកប្រៃម្យ៉ាងដែលមានរៀងដូចជាដំថ្មនៅស្ងៀម ហើយភាគច្រើនវារស់នៅតាមបាតសមុទ្ររាក់ៗ សម្បូរទៅដោយផ្កាថ្ម និងត្រីដទៃទៀត។ នៅលើខ្នងរបស់វាមានបន្លាចំនួន១៣ ដែលអាចបញ្ចេញពិសចេញពីក្រពេញពិសរបស់វានៅក្បែរឆ្អឹងខ្នង។
ទី៥៖ Death Stalker Scorpion
ខ្យាដំរីប្រភេទមួយនេះអាចមានពិសកាចសាហាវ និងបង្កឲ្យមានការឈឺចាប់ខ្លាំងមែន តែវាប្រហែលជាមិនអាចសម្លាប់មនុស្សពេញវ័យដែលមានសុខភាពល្អនោះទេ។
ទី៤៖ Blue Ringed Octopus
ជាមឹកដែលមានទំហំប្រហែលបាល់កូនហ្គោល។ នៅពេលដែលវាការពារខ្លួន រង្វង់តូចៗពណ៌ស្វាយនៅលើដងខ្លួនរបស់វាមានពណ៌កាន់តែភ្លឺ ដើម្បីបំភ័យសត្វរំពារ។
ទី៣៖ Marbled Cone Snail
មើលទៅដូចជាខ្យងធម្មតាមួយអ៊ីចឹង តែខ្យងមួយនេះអាចសម្លាប់មនុស្សដល់ទៅ២០នាក់បានជាមួយនឹងបរិមាណពិសរបស់វា។
ទី២៖ King Cobra
ពេលខាំម្តង ពស់វែកប្រភេទនេះអាចបញ្ចេញពិសរហូតទៅដល់សម្លាប់ដំរីមួយក្បាលបាន។
ទី១៖ Box Jellyfish
ភាគច្រើនគេហៅថា ខ្ញែសមុទ្រ។ វាជាសត្វមួយប្រភេទមានខ្លួនប្រាណថ្លា មានសរីរាង្គវែងៗបន្លាយដូចជាកន្ទុយ។ តែវាមានកោសិកាពិសប្រមាណជា៥០០០កន្លែង ដែលអាចសម្លាប់សត្វរំពេរក្នុងពេលភ្លាមៗបាន៕