សង្គមអន្តរជាតិ​
អន្តរជាតិ
សារមន្ទីរ «​លាមក​» នៅ​ជប៉ុន​ទាក់ទាញ​ភ្ញៀវ​ទស្សនា​ជាង​១០០០​នាក់​ជា​រៀងរាល់ថ្ងៃ​
13, Jul 2019 , 9:19 pm        
រូបភាព
ដោយ: ធីតា
Unko Museum ដែល​ស្ថិតនៅ​ក្រុង​យូ​កូ​ហា​ម៉ា ខេត្ត​កា​ណាហ្គា​វ៉ា ចម្ងាយ​៤០​គីឡូម៉ែត្រ ភាគខាងត្បូង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ក្លាយជា​សារមន្ទីរ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នកទស្សនា​ដែល​ចង់ឃើញ​ទិដ្ឋភាព​កែច្នៃ​ផ្សេងៗ​នៃ​លាមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNN​។​

 
​បើ​គិត​ចាប់តាំងពី​ដំណើរ​លើកដំបូង​នៅ​ខែ​មិនា​មក សារមន្ទីរ Unko [Unko មានន័យថា លា​មកជា​ភាសា​ខ្មែរ​] ទទួល​អ្នកទស្សនា​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​រួចទៅហើយ​។  សារមន្ទីរ​នេះ នឹង​បម្រើការ​រហូតដល់​ខែកញ្ញា ខាងមុខ​។​
 
«​យើង​ជឿថា ការ​អង្គុយ​លើ​លាមក គឺជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត មិនមែន​លក្ខណៈ​ជាការ​ទ​ស្សាន​នៅ​សារមន្ទីរ​នោះឡើយ​»​។ នេះ​បើតាម​ការអះអាង​របស់​តំណាង​ម្នាក់​នៃ​សារមន្ទីរ Unko ដោយ​បញ្ជាក់ថា លាមក​ទាំងអស់​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ហើយ​ត្រូវបាន​រចនា និង​ដាក់​ពណ៌​យ៉ាង​ទាក់ទាញ​សម្រាប់​អ្នកទស្សនា​។​


 
​អ្នកទស្សនា​ដូច​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​ថតរូប​ជាមួយ​លាមក និង​បង្គន់​សិប្បនិម្មិត រួច​យកទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ជាពិសេស Instagram​។​
 
​សារមន្ទីរ​ដែលមាន​ទម្រង់​ដូចគ្នា ក៏​ធ្លាប់​មាននៅ​ស៊ុយអែត និង​អាមេរិក​ផងដែរ​។ សារមន្ទីរ Unko ទទួលបាន​ភ្ញៀវ​ជិត​១​ម៉ឺន​នាក់​ទទួលភ្ញៀវ​ទស្សនា​ជាង​១០០០​នាក់​ជា​រៀងរាល់ថ្ងៃ ដោយ​តម្លៃ​សំបុត្រ គឺ​១៦​ដុល្លារ​អាមេរិក​សម្រាប់​មនុស្សពេញវ័យ និង​៩​ដុល្លារ​អាមេរិក សម្រាប់​កុមារ​៕










 

Tag:
 សារមន្ទីរ​លាមក
© រក្សាសិទ្ធិដោយ thmeythmey.com