ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​៖ បើ​មិន​ចង់​បំផ្លាញ​គោលដៅ​ទេសចរណ៍ សូមកុំ​លក់ទំនិញ​ក្លែងក្លាយ​!
13, Jul 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រាប់​ឱ្យ​បញ្ឈប់​ការលក់ទំនិញ​ក្លែងក្លាយ​ឬ​អន់​គុណភាព​ដល់​ភ្ញៀវ​ទេសចរណ៍​តទៅទៀត ដ្បិតថា​វា​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​និង​កិត្យានុភាព​ប្រទេសជាតិ​។ លោក ថោង ខុន សុំឱ្យ​មគ្គុទ្ទេសក៍ ទីភ្នាក់ងារ​ទេសចរណ៍ និង​ម្ចាស់​ហាង បញ្ឈប់​ការបោកប្រាស់​ភ្ញៀវ​ដោយ​គ្រាន់តែ​ចង់​ប្រយោជន៍​ខ្លួនឯង តែ​ទង្វើ​នេះ​កំពុង​បំផ្លាញ​គោលដៅ​ទេសចរណ៍​ឬ​គោលនយោបាយ​ល​ទេសចរណ៍​ជាតិ​។

 
​ទាក់ទង​នឹង​ការងារ​នេះដែរ លោក ថោង ខុន បញ្ជាក់ថា​កម្ពុជា​កំពុង​រៀបចំ​ច្បាប់​ទាក់ទង​នឹង​ការលក់ទំនិញ​ក្លែងក្លាយ​នេះ ហើយ​ចំពោះ​មុខក្រសួង​មាន​វិធានការ​ទៅលើ​ហាង​ទំនិញ​ណា​ដែល​លក់​របស់​ក្លែងក្លាយ​ឱ្យ​អតិថិជន រីឯ​មគ្គុទ្ទេសក៍​ដែល​ចាប់បាន នឹងត្រូវ​ថយ​ពិន្ទុ​ឬ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ក្នុង​វេ​ប​សាយ​ក្រសួង​ជាដើម​៕
 
​សូម​ស្ដាប់​សំឡេង លោក​រដ្ឋមន្ត្រី​ដែល​លើកឡើង​ចំពោះ​រឿងនេះ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប នៅ​ថ្ងៃទី​១១ កក្កដា នៅ​សណ្ឋាគារ សុខា​ល័យ ខេត្តសៀមរាប​ដូចតទៅ​



 

Tag:
 ថោង ខុន​
  ទំនិញ​ក្លែងក្លាយ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com