ជាតិ
​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​១៥​កន្លែង​នៅ​ឡាវ សម្រាប់​អ្នក​ពូកែ​គណិតវិទ្យា និង​វប្បធម៌​ទូទៅ​
13, Jul 2019 , 4:33 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ហួ ឆេងស៊ីម

​ភ្នំពេញ​៖ ក្រោម​គម្រោង​នៃ​កិច្ចព្រមព្រៀង​វិស័យ​អប់រំ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សម​ភាគី​ឡាវ  ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១៥​កន្លែង ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​ឡាវ​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​។

 
​បើតាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ យក់ ង៉ុ​យ មុខជំនាញ​ដែល​ត្រូវ​សិក្សា​មាន​៧​ជំនាញ ដែល​ក្នុងនោះ រួមមាន បរិស្ថាន​, ព័ត៌មានវិទ្យា​, គ្រប់គ្រង​ព្រៃឈើ​, សណ្ឋាគារ និង​ទេសចរណ៍​, សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​, ស្ថាបត្យកម្ម និង​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​។ 
 
​ដោយ​មិនមាន​អាយុ​លើសពី​៣៥​ឆ្នាំ ដោយ​គិតដល់​ខែតុលា ឆ្នាំ​២០១៩ បេក្ខជន​ដែលមាន​សញ្ជាតិ​ខ្មែរ​ទាំងអស់ ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​។ រីឯ​វិញ្ញាសា​ប្រឡង​គឺ វប្បធម៌​ទូទៅ និង​គណិតវិទ្យា​។​
 
​ដែល​ចាប់អារម្មណ៍​លើ​អាហារូបករណ៍​នេះ អាចដាក់​ពាក្យ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ ដែល​ស្ថិតនៅ​អាគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ 
 
​ការប្រឡង​ជ្រើសរើស​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១១ សីហា ដោយ​ក្រសួង​នឹង​ជូនដំណឹង​ទាក់ទង​នឹង​មណ្ឌល​ប្រឡង​តាម​ក្រោយ​៕
 

Tag:
 អប់រំ​
  អាហារូបករណ៍​
  ឡាវ​
  បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com