អត្ថបទពាណិជ្ជកម្ម
OPPO ផ្តើម​បេសកកម្ម​ស្វែងរក​រូបភាព​ដ៏​អស្ចារ្យ​តាម​ប្រាង្គ​ប្រាសាទបុរាណ
13, Jul 2019 , 6:37 pm        
រូបភាព
សមាគម​ថតរូប​ផ្លូវការ OPPO Photography Academy ដែល​បង្កើត​ដោយ​ក្រុមហ៊ុន OPPO បាន​នាំ​អ្នកសារព័ត៌មាន អ្នកជំនាញ​ថតរូប​ល្បីៗ​ជិត​២០​នាក់ រួមទាំង​តារា​តំណាង​ទូរ​សព្ទ​ដៃ OPPO កញ្ញា សាឡា​ត់ ស្រី​ឡាង និង​តារាចម្រៀង​លោក STEP ទៅកាន់​ខេត្តព្រះវិហារ និង​សៀមរាប​។ បេសកកម្ម​ដំបូង​ដែលមាន​រយៈពេល​៣​ថ្ងៃ [​ពីថ្ងៃ​ទី​១២ ដល់ទី​១៤ ខែកក្កដា​] គឺ​ដើម្បី​ស្វែងរក​រូបភាព​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ចេញពី​ប្រាសាទបុរាណ​ខ្មែរ ជាមួយនឹង​វត្តមាន​ទូរ​សព្ទ​ស៊េរី​ថ្មី​សន្លាង OPPO Reno Series​។​

​មូលហេតុ​ដែល OPPO ជ្រើសរើស​ខេត្ត​ទាំងពីរ​ខាងលើ​សម្រាប់​បេសកកម្ម​ដំបូង​របស់ខ្លួន​នោះ ពីព្រោះ​ខេត្ត​ទាំងនេះ ជា​ខេត្ត​អច្ឆរិយៈ និង​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ ដែល​បង្ហាញ​ពី​អរិយធម៌ ប្រពៃណីជាតិ​ខ្មែរ​ដ៏​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន​។ កម្មវិធី​ដ៏​ល្អ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​លើកស្ទួយ​វប្បធម៌​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​តាមរយៈ​រូបភាព​ដែល​ផ្តិត​ចេញពី​ទូរ​សព្ទ​ស៊េរី​ថ្មី OPPO Reno Series ផងដែរ​។​


សមាគម Oppo Photography Academy ។ ថតដោយ ទេព ពិទូរ្យ

​សមាគម «OPPO Photography Academy» បង្កើតឡើង​ស្របពេល​ក្រុមហ៊ុន OPPO ប្រកាស​បើក​ជា​ផ្លូវការ​ពី​វត្តមាន​ទូរ​សព្ទ OPPO Reno Series កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅលើ​ទឹក​កម្ពុជា​។ សមាគម​ថតរូប​មួយ​នេះ បានផ្តល់​ឱកាស​ដល់​អ្ន​ក​ដែលមាន​និស្ស័យ និង​ស្រលាញ់​ចូលចិត្ត​ការថតរូប បាន​ចូល​សិក្សា​ជំនាញ​ថតរូប​ល្អៗ រូ​ម​ទាំង​បង្កើន​ពី​គំនិត​ច្នៃប្រឌិត​ថ្មីៗ​របស់​ពួកគេ​។

​នា​ថ្ងៃ​ទីមួយ នៃ​ដំណើរ​ស្វែងរក​រូបភាព​អាថ៌កំបាំង​នេះ អ្នកចូលរួម​ទាំងអស់​បាន​ទៅកាន់​ប្រាសាទ​កោះ​កែរ ដែល​ស្ថិតក្នុង​ខេត្តព្រះវិហារ​។ អ្នកជំនាញ​បាន​ប្រើប្រាស់​ទូរ​សព្ទ OPPO Reno 10X Zoom (60X Digital Zoom)​ដើម្បី​បង្ហាញ​ពី​របៀប​ផ្តិត​រូបភាព​នៅ​ទីនោះ ហើយ​លទ្ធផល​ដែល​ទទួលបាន​គឺ​រូបភាព​ដ៏​អស្ចារ្យ​នឹកស្មាន​មិន​ដល់​។​


តារា​តំណាង​ទូរ​សព្ទ​ដៃ OPPO កញ្ញា សាឡា​ត់ ស្រី​ឡាង និង​តារាចម្រៀង​លោក STEP ។ ថតដោយ ទេព ពិទូរ្យ

​អ្នកចូលរួម​ទាំងអស់ ក៏បាន​បន្តទៅ​កាន់​ខេត្តសៀមរាប​សម្រាប់​ដំណើរ​ថ្ងៃទី​២​របស់​ពួកគេ​។ នៅក្នុង​ប្រា​សាទ​អង្គ​វត្ត អ្នកជំនាញ​ថតរូប​ល្បីៗ​ទាំងនោះ បាន​បន្ត​ណែនាំ​ពី​របៀប​ថត​ទៅកាន់​អ្នកកាសែត និង​តារា​ទាំងពីរ​ដួង​ដោយ​ប្រើប្រាស់​ទូរ​សព្ទ OPPO Reno Series ដដែល​។ ការបង្ហាត់បង្ហាញ​ផ្ទាល់​ក្នុង​ប្រាសាទ បានទទួល​ផ្លែផ្កា​ជាច្រើន ដ្បិត​អ្នកចូលរួម​ទាំងអស់​បាន​ទទួល​ការបង្រៀន​វគ្គ​ខ្លី​មុន​ពួកគេ​អនុវត្តន៍​ផ្ទាល់​។​

OPPO Photography Academy ក៏មាន​ទស្សនវិស័យ ជួយ​ដល់​អ្នក​ដែល​ស្រលាញ់​ការថតរូប​ទាំងអស់​នៅ​កម្ពុជា ឲ្យ​ទទួលបាន​ឱកាស​កាន់តែ​ងាយស្រួល ក្នុងការ​បង្ហាញ​ពី​ស្នាដៃ​ថតរូប​ភាព​ដ៏​ស្រស់ស្អាត នៃ​វប្បធម៌ ប្រពៃណី ដ៏​សម្បូរបែប​របស់​ខ្មែរ ទៅកាន់​ពិភពលោក ជាមួយ​សិល្បៈ​នៃ​ការច្នៃប្រឌិត​ខ្ពស់ និង​ប្រកបដោយ​គុណភាព​។​


លោក កឹម សុវណ្ណា អ្នក​ថតរូបសារព័ត៌មានដ៏ល្បីម្នាក់ បង្ហាញពីបច្ចេកទេសថតតាម Oppo។ រូបថត ទេព ពិទូរ្យ

​សមាគម​នេះ កំពុងតែ​ប្រតិបត្តិការ លើ​បេសកម្ម​ប្រមូលផ្តុំ​អ្នក​ដែលមាន​ឆន្ទៈ ក្នុង​ការថត​រូបភាព ឬ​ប្រមូលផ្តុំ​ក្រុម​អ្នក​ដែល​ស្រលាញ់​ការថតរូប ជួបប្រជុំគ្នា​តែមួយ​នៅក្នុង​សមាគម​នេះ ដើម្បី​ជំរុញ និង​ព​ន្លឿ​ន​ជំនាញ​ថតរូប​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅ​កម្ពុជា​។​

OPPO Photography Academy នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​ទៅកាន់​រមណីយដ្ឋាន​កំពង់​ភ្លុ​ក នៅ​ថ្ងៃទី​១៤ ខែកក្កដា សម្រាប់​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ស្វែងរក​រូបភាព​ដ៏​អស្ចារ្យ នៅលើ​ទឹកដី​ខេត្តសៀមរាប​នេះ​៕


 



  



















 
















Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com