ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើសិនជាឮសំឡេង​​មួយ​នេះ វា​អាចជា​សញ្ញា​នៃ​ការ​លើស​សម្ពាធ​ឈាម​ហើយ​
15, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មធ្យោបាយ​ដ៏​ល្អ​បំផុត ​ដើម្បី​កំណត់ថា​អ្នកមាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ឬ​អត់ គឺតាមរយៈ​ការ​វាស់​សម្ពាធ​ឈាម​។ ដូច្នេះ ​តើ​អ្វី​ទៅជា​ជំងឺ​លើស​សម្ពាធ​ឈាម​?

 
​ជំងឺ​លើស​សម្ពាធ​ឈាម ច្រើនតែ​ត្រូវបាន​គេ​និយាយថា ជា​ឃាតករ​ឈាម​ត្រជាក់ ដោយសារតែ​ជំងឺ​នេះ ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ឲ្យ​អ្នកជំងឺ​ដឹង​ឡើយ​។ 
 
​ប៉ុន្តែ​មាន​រោគសញ្ញា​មួយ ​ដែល​អាច​បញ្ជាក់​ពី​កម្រិត​សម្ពាធ​ឈាម​អ្នក​បាន ហើយ​រឿងនេះ​ ក៏ត្រូវ​ការ​ឲ្យ​អ្នក ​យកចិត្តទុកដាក់​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​ដែរ​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ស្តាប់ឮសំឡេង​​បេះដូង​លោត​ក្នុង​ត្រចៀក អាចជាសញ្ញា​មួយ​ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​ទេ​? សំឡេង​នេះ ​នឹងឮ​​ខ្លាំង ​នៅពេល​អ្នក​គេង ឬ​អង្គុយ​ក្នុង​បន្ទប់ ឬ​កន្លែង​ដែល​ស្ងាត់​​។ បញ្ហា​នេះ ​ត្រូវបាន​គេ​ស្គាល់​ថា Pulsatile Tinnitus ហើយ​វា​អាច​បង្កឡើង​ ដោយ​ជំងឺ​សរសៃឈាម​នៅ​ក ឬ​លើស​សម្ពាធ​ឈាម​តែម្តង​។ 
 
​តើ​មាន​អ្វី​កើត​ឡើង ទៅ​នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​លើស​សម្ពាធ​ឈាម​?
 
​នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​លើស​សម្ពាធឈាម ឈាម​ដែល​ហូរ​កាត់​សរសៃឈាម​អាក់ទែ​នៅ​ក ដែល​វា​រត់តាម​ត្រចៀក នឹងមាន​សម្ពាធ​បុក​ខ្លាំង​។ នេះហើយ​គឺជា​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់ឮ​សំឡេងបេះដូង​។ សំឡេង​នេះ ​ប្រហែលជាឮដូចជា ខ្ទ​ក់ៗ ឬ​បុក​ផឹ​បៗ​។ អ្នកជំងឺ ប្រហែលជា​ឮសំឡេង​នេះ ​នៅ​ត្រចៀក​ម្ខាង ឬ​ទាំងសងខាង​។ 
 
​ជាទូទៅ Pulsatile Tinnitus មិន​គ្រាន់តែ​ជា​អ្វីដែល​ត្រូវ​បារម្ភ និង​មិនមែនជា​សញ្ញា​ដែល​ថ្លង់​ទេ តែ​វា​អាចជា​បញ្ហា​ដ៏​សំខាន់​មួយ​ ដែល​អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​ ដើម្បី​ពិនិត្យ និង​ព្យាបាល​។ សម្រាប់​គម្រោង​ព្យាបាល​ដ៏​សំខាន់​ ដើម្បី​បន្ថយសំឡេង​​ក្នុង​ត្រចៀក​នេះ ​គឺ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​។ មានន័យថា អ្នក​ត្រូវតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ តាមបែប​ធម្មជាតិ​។ បើសិនជា​ការធ្វើ​បែបនេះ ​មិន​ជោគជ័យ​ទេ អ្នក​ត្រូវតែទៅ​ជួប​ពេទ្យ​ ដើម្បី​ព្យាបាល​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com