កីឡាអន្តរជាតិ
អន្តរជាតិ
Simona Halep វ័យ២៧ឆ្នាំ លើកពាន Wimbledon ក្រោយឈ្នះ Serena Williams វ័យ៣៧ឆ្នាំ
× កីឡាការិនីវាយកូនបាល់រូម៉ានី Simona Halep អាយុ២៧ឆ្នាំ ទទួលបានជោគជ័យដ៏រំភើបនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Wimbledon នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស តាមរយៈការបំបាក់កីឡាការិនីអាមេរិក Serena Williams ក្នុងលទ្ធផល ៦-២ ៦-២។ នេះជាកំណត់ត្រាជោគជ័យដ៏គួរឲ្យកត់សម្គាល់ បន្ទាប់ Petra Kvitova បានឈ្នះលើ Eugenie Bouchard ក្នុងលទ្ធផល ៦-៣ ៦-០ កាលពីឆ្នាំ២០១៤។
Serena Williams ដែលមានអាយុ៣៧ឆ្នាំទៅហើយនោះ បាននិយាយថា «Halep» ពិតជាកីឡាការិនីដ៏ឆ្នើមម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ Halep បានបញ្ជាក់ថា នាងមានការគោរពយ៉ាងខ្លាំងចំពោះ Serena ដែលជាគំរូដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។
នេះជាពានរង្វាន់ដ៏ធំទីពីរក្នុងអាជីពរបស់ Halep បានពីនាងបានឈ្នះ French Open កាលពីឆ្នាំ២០១៨។
Halep បានយកឈ្នះ កីឡាការិនីបេឡារុស Aliaksandra Sasnovich, មិត្តរួមជាតិរូម៉ានី Mihaela Buzarnescu កីឡាការិនីបេឡារុស Victoria Azarenka និងកីឡាការិនីអាមេរិក Cori Gauff នៅវគ្គជម្រុះជាបន្តបន្ទាប់។
ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ Halep បានទម្លាក់កីឡាការិនីចិន Zhang Shuai ហើយបន្តយកឈ្នះកីឡាការិនីអ៊ុយក្រែន Elina Svitolina នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងឈ្នះពាន Wimbledon ជាប្រវត្តិសាស្ត្រតាមរយៈការបំបាក់ម្ចាស់ជើងឯក៧ជំនាន់ Serena Williams ក្នុងលទ្ធផល ៦-២ ៦-២៕
Tag:
វាយកូនបាល់
Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com