បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ ធ្វើជា​ម្ចាស់ផ្ទះ​រៀងៗ​ខ្លួន​នៅថ្ងៃនេះ​
កីឡាជាតិ
ជាតិ
បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ ធ្វើជា​ម្ចាស់ផ្ទះ​រៀងៗ​ខ្លួន​នៅថ្ងៃនេះ​
14, Jul 2019 , 12:31 pm        
រូបភាព
កាលពីជើងទីមួយ បឹងកេត (ស) ចាញ់អគ្គិសនីកម្ពុជា ១-០។ រូបថត EDC Football Club
កាលពីជើងទីមួយ បឹងកេត (ស) ចាញ់អគ្គិសនីកម្ពុជា ១-០។ រូបថត EDC Football Club
ដោយ: ថ្មីៗ
បឹងកេត​ប្រើប្រាស់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ជា​លើកដំបូង​សម្រាប់​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ ដោយ​ត្រូវ​ទទួលភ្ញៀវ​អគ្គិសនី​កម្ពុជា បន្ទាប់ពី​ពួកគេ​បើក​ស្វាគមន៍​ខេត្តសៀមរាប​សម្រាប់​ការប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ក្រៅ​នេះ អង្គ​រថា​យ​ហ្គឺ​រ ស្វាគមន៍​ខេត្តកំពង់ចាម មុនពេល​ភ្នំពេញ​ក្រោ​ន​ទទួល​យុវជន​បាទី ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​សូល​ទី​ឡូ​អង្គរ​។​


អត្ថបទទាក់ទង


​បឹងកេត ជួប អគ្គិសនី​កម្ពុជា (​ម៉ោង​៣ និង​៣០​នាទី​) នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​

​កាលពី​ជើង​ទីមួយ អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​បឹងកេត ១-០ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ ស៊ាន សុភ​ត្រា នៅ​ចុង​តង់​។​

​អង្គ​រថា​យ​ហ្គឺ​រ ជួប កំពង់ចាម (​ម៉ោង​៣ និង​៣០​នាទី​) នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​

​កាលពី​ជើង​ទីមួយ អង្គ​រថា​យ​ហ្គឺ​រ​ឈ្នះ​កំពង់ចាម ១១-០ ដោយ​ខ្សែបម្រើ​ជប៉ុន Yudai Ogawa ដែល​ទើបតែ​ចាកចេញ រកបាន​៣​គ្រាប់​តែម្នាក់ឯង​។​

​ភ្នំពេញ​ក្រោ​ន ជួប យុវជន​បាទី (​ម៉ោង​៦​ល្ងាច​) នៅ​កីឡដ្ឋាន​អ អេស អិន​
​កាលពី​ជើង​ទីមួយ ម៉ៅ ពិសិដ្ឋ និង ពៅ ប៉ុន​វុទ្ធី រកបាន​ម្នាក់​១​គ្រាប់​នៅ​១០​នាទីចុងក្រោយ​សម្រាប់​ភ្នំពេញ​ក្រោ​ន​ក្នុង​ជ័យជម្នះ ២-០​។​

​ព្រះខ័ន​រាជ​ស្វាយរៀង ជួប សូល​ទី​ឡូ​អង្គរ (​ម៉ោង​៦​ល្ងាច​) នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
​កាលពី​ជើង​ទីមួយ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ ១-០ ដែល​សម្រេចបាន​ដោយ​ខ្សែបម្រើ​អង់គ្លេស Charlie Machell នៅ​៤​នាទី​មុន​បញ្ចប់​ការប្រកួត​៕





Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com