អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រ​ធានា​ធិ​ប​តី និង​ជា​មេ​យោធា​ផ្តាច់​ការបង់​ក្លា​ដែ​ស ស្លាប់​ក្នុង​អាយុ​៨៩​ឆ្នាំ​
14, Jul 2019 , 1:24 pm        
រូបភាព
​លោក Hussain Muhammad Ershad អតីត​ប្រធានាធិបតី និង​ជា​មេបញ្ជាការ​យោធា​ផ្តាច់​ការបង់​ក្លា​ដែ​ស បានទទួល​មរណភាព​ក្នុង​អាយុ​៨៩​ឆ្នាំ ។ រូបថត AFP
​លោក Hussain Muhammad Ershad អតីត​ប្រធានាធិបតី និង​ជា​មេបញ្ជាការ​យោធា​ផ្តាច់​ការបង់​ក្លា​ដែ​ស បានទទួល​មរណភាព​ក្នុង​អាយុ​៨៩​ឆ្នាំ ។ រូបថត AFP
ដោយ: ថ្មីៗ
​លោក Hussain Muhammad Ershad អតីត​ប្រធានាធិបតី និង​ជា​មេបញ្ជាការ​យោធា​ផ្តាច់​ការបង់​ក្លា​ដែ​ស បានទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​អាយុ​៨៩​ឆ្នាំ ពោលគឺ​រយៈពេល​១​សប្តាហ៍​ក្រោយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​មួយ​នៅ​ក្រុង​ដា​ក្កា​។​



​ឧ​ត្ត​ម​សេនីយ៍ Ershad បាន​ធ្វើជា​មេបញ្ជាការ​យោធា​បង់​ក្លា​ដែ​ស ចន្លោះ​ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៨៦​។ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៨២ លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​លោក Abdus Sattar ហើយ​នៅ​ឆ្នាំ​១៩៨៣ លោក Ershad ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី ដោយ​កាន់តំណែង​រហូតដល់​ចុងឆ្នាំ​១៩៩០​។​

​លោក Ershad ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង និង​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ពីបទ​អំពើពុករលួយ​។ ទោះបីជា​ជាប់​ពន្ធន​គារ​គណបក្ស​លោក​នៅតែ​ប្រកួតប្រជែង​ការបោះឆ្នោត និង​ឈ្នះ​កៅអី​សភា​មួយចំនួន​ផងដែរ​នៅ​ឆ្នាំ​១៩៩១ និង​ឆ្នាំ​១៩៩៦​។​

​លោក​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៩៧ ក្រោយ​ជាប់ពន្ធនាគារ​៦​ឆ្នាំ​។ បន្ទាប់មក គណបក្ស Jatiya Party របស់លោក​បាន​ប្រកួតប្រជែង​ការបោះឆ្នោត​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនបាន​សំឡេង​គ្រប់គ្រាន់​ដឹកនាំ​រដ្ឋាភិបាល​នោះឡើយ​។ បច្ចុប្បន្ន គណបក្ស​ដែល​លោក​បាន​បង្កើត​ផ្ទាល់​កាលពី​ឆ្នាំ​១៩៨៥​នោះ ក្លាយជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​បង់​ក្លា​ដែ​ស​៕


© រក្សាសិទ្ធិដោយ thmeythmey.com