អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Vivo S1 ត្រៀម​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Vivo S1 Concert ដោយមាន​តារាចម្រៀង​ជាច្រើន​ចូលរួម​
14, Jul 2019 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​កន្លងមក ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Vivo ធ្លាប់បាន​ប្រកាស និង​បញ្ចេញ​រូបភាព​ខ្លះៗ​ទាក់ទង​ទៅនឹង​ការត្រៀម​មកដល់​នៃ​សមាជិក ស៊េរី​ថ្មី​របស់ខ្លួន ដែល​ត្រូវជា​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល S ដំបូង​គេ ហើយនឹង​ត្រូវ​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​ឆាប់ៗ​នេះ​ផងដែរ​។ 
 
​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Vivo S1 នេះ ត្រូវបាន​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី អមដោយ​លក្ខណៈពិសេសៗ​ជាច្រើន​។ ពណ៌​របស់ S1 មាននូវ​ជម្រើស​ពណ៌​ថ្មី ពីរ​ពណ៌​គឺ ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ (Skyline Blue) និង ពណ៌​ខ្មៅ​បែក​ស្វាយ (Diamond Black)​។ 
 
​ងាក​ទៅ​ផ្នែក​កាមេរ៉ា​វិញ វា​ត្រូវបាន​បំពាក់​មកជា​មួយ​កាមេរ៉ា​មុខ​ទំហំ 32MP ដែល​នាំមុខគេ​ជាមួយ​កម្រិត​បង្ហាញ Ultra HD ។ សម្រាប់​កាមេរ៉ា​ក្រោយ​មាន​រហូត​ទៅដល់​៣​គ្រាប់​ដែលមាន​កាមេរ៉ា​គោល​ទំហំ 16MP និង​កាមេរ៉ា​ជំនួយ​មុខងារ​ផ្សេងទៀត​មាន​ទំហំ 8MP+2MP​។ ហើយ​ស្មា​ត​ហ្វូ​ន​នេះដែរ​ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា Sony IMX 449 Camera Sensor ដែល​ជួយ​បង្កើន​ឱ្យ​អ្នក​ថតរូប​សន្លឹក​បាន​កាន់តែច្បាស់ និង ថត​ជា​វីដេអូ​មាន​លំនឹង​ល្អ​។ 


 
Vivo S1 គឺ​បាន​បំពាក់​មកជា​មួយ​ប្រភេទ​អេក្រង់ Halo FullView Display™ មាន​ទំហំ​អេក្រង់ 6.38 អ៊ី​ញ ហើយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Super AMOLED ផងដែរ​។ ផលធៀប​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន Vivo S1 គឺ 19.5:9 និង​អត្រា​អេក្រង់​ទៅ​រាង​ទាំងមូល​គឺ 90% ។ ដំណើរការ​ដោយ​ប្រព័ន្ធ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន​2.0GHz ។ វា​ក៏​ត្រូវបាន​បំពាក់​មកជា​មួយ Ram ទំហំ 6GB និង អង្គ​ផ្ទុក​ទិន្នន័យ 128GB ផងដែរ​។ 
 
​ចំពោះ​ប្រតិបត្តិការ​នៃ​ការ​ដោះ​សោរ​របស់ S1 វិញ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ដោះ​សោរ ដោយ​ស្កេ​ន​ក្រយៅដៃ នៅ​ផ្ទៃ​ខាងមុខ​អេក្រង់​ដូច​ទៅនឹង V11 & V15pro ដែរ​។ ដោយ​វា​ប្រើប្រាស់​រយៈរ​ពល​ដោះ​សោរ​ត្រឹមតែ 0.48 វិនាទី​តែប៉ុណ្ណោះ​។ 
 
​ស្មា​ត​ហ្វូ​ន Vivo S1 មាន​កម្លាំង​ថាមពល​ថ្ម 4500mAh ដែល​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា Dual-Engine សាក​ថ្ម​ផ្លេកបន្ទោរ​របស់​ក្រុមហ៊ុន Vivo ។ លោកអ្នក​អាច​ទុក Power Bank របស់​លោកអ្នក​នៅផ្ទះ​ដោយ​មិន​ពិបាក​យកតាម​ខ្លួន ហើយ​ផ្តោត​អារ​ម្ម​ណ៌​ធ្វើការ​ដោយ​មិន​ខ្វល់​ពី​រឿង​អស់​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឡើយ​។​
 
​សម្រាប់​តម្លៃ​លក់​របស់​ស្មា​ត​ហ្វូ​ន Vivo S1 នេះដែរ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែកក្កដា ខាងមុខនេះ​។ ព្រឹត្តិការណ៍​នៃ​ការប្រគំ​តន្ត្រី Vivo S1 Concert នឹងមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ជាច្រើន​ដួង​ដូចជា លោក ខេមរៈ​សិរីមន្ត​, កញ្ញា សុខ ពិសី​, កញ្ញា ឡូ​រ៉ា ម៉ម​, លោក ហ្សូ​ណូ​, លោក នី រតនា​, ហើយ​និង​តារាចម្រៀង​វ័យក្មេង​ទាំងពីរ​ដួង ពេជ្រ ថៃ និង សុខ សុជាតា   រួមទាំង​មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ជាច្រើន​ដួង​ផ្សេងទៀត​ដូចជា​៖ លោក ថេ​នា​, លោក យា​រ៉ូ និង​កញ្ញា ដាវ​ដាវ​។​
 
​ព្រឹត្តិការណ៍​នៃ​ការប្រគំ​តន្ត្រី Vivo S1 Concert នេះ នឹងត្រូវ​បើក​ឲ្យ​ចូលរួម​ដោយ​ស៊េរី នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧ យប់​តទៅ នៅក្នុង​ស្ទូ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី​ជាន់​ទី​២​។ កំពូល​ព្រឹត្តិការណ៍ vivo S1 Concert នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរ​ស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង​៨ យប់​រហូតដល់​ចប់​កម្មវិធី​៕




     

Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com