ពាក្យ «​សាឡាង​» គ្មាន​ក្នុង​វចនានុក្រម​ឡើយ មានតែ​ពាក្យ «​ស្រឡាង​» និង​«​សន្លាង​» ប៉ុណ្ណោះ​
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ «​សាឡាង​» គ្មាន​ក្នុង​វចនានុក្រម​ឡើយ មានតែ​ពាក្យ «​ស្រឡាង​» និង​«​សន្លាង​» ប៉ុណ្ណោះ​
15, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​គេ​អាន​ថា​«​សាឡាង​» នោះ​ពិតជា​ប្រាសចាក​ពី​ភាពត្រឹមត្រូវ​របស់​វច​នា​នុ​ក្រម​ខ្មែរ​ជាមិនខាន​។ ពាក្យ​នេះ​ក្នុង​វចនានុក្រម​សម្តេច ព្រះសង្ឃរាជ ជួន ណាត ឡើយ ដោយ​មានតែ​ពាក្យ «​ស្រឡាង​» និង​«​ស​ន្លោ​ង​»​តែប៉ុណ្ណោះ​ដែល​ត្រឹមត្រូវ តែ​ពាក្យ​ពីរ​នេះ​មានន័យ​ខុសគ្នា​ស្រឡះ​។

 
​ពាក្យ «​សាឡាង​» មិនមាន​អត្ថន័យ​ច្បាស់លាស់​ទេ គ្រាន់តែ​ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​និយម​យកមក​និយាយ​តាមតែ​មាត់​តែប៉ុណ្ណោះ​។ «​ស្រឡាង​» ទើប​ជា​ពាក្យ ដែល​មានន័យថា ឈ្មោះ​នាវា​សម្រាប់​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​តាមផ្លូវ​ទឹក ដើម្បី​ឆ្លងទៅ​ត្រើយម្ខាង​ទៀត​។ 
 
​ចំពោះ​ពាក្យ «​សន្លាង​» សម្រាប់​ប្រើ​ជាមួយ​ពាក្យថ្មី មានន័យថា​ថ្មី​សន្លាង ថ្មីទែង​, ថ្មី​ស្អាត ជាដើម​។​
 
​នៅមាន​ពាក្យ​ផ្សេងទៀត​ដែល​សាធារណជន ប្រើ​ខុស ពី​វចនានុក្រម ពាក្យ​ទាំងនេះ​មាន តង្វាយ​(​ខុស​) ដ​ង្វា​យ​ទើបត្រូវ​, ប្រ​លះ​(​ខុស​) ព្រលះ​ទើបត្រូវ​, កំ​ឡោះ​(​ខុស​) កំលោះ​(​ត្រូវ​)​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com