កំណាព្យ
ពីនេះ ពីនោះ
មន្ត្រី​សកម្ម​!
14, Jul 2019 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ គោ​ព័ទ្ធ​ស្នឹង​

-​មន្ត្រី​សកម្ម​រាស្ត្រ​ចាំ​ទុក​ ​ទុកត​ទៅមុខ​គ្មាន​ពេល​ស្អប់​
​ស្អប់​ណាស់​មន្ត្រី​ស្តី​អួត​ដប់​ ​ដប់​រឿង​ដោះ​ចប់​មិនបាន​មួយ​។​
 
-​មួយទៀត​មន្ត្រី​ណា​ស្មោះស្មើ​ ​ស្មើ​ស្មេញ​ចេញ​ដើរ​ឃើញ​រាស្ត្រ​ព្រួយ​
​ព្រួយ​ប្រាប់​ចាប់​កិច្ច​ច្បិច​ច្បាម​ជួយ​ ​ជួយ​មង​មុង​ភួយ​ជួយ​គ្រាក្រ​។​
 
-​ក្រ​គ្រោះ​ក្រៀមក្រោះ​ដោះ​បំពេញ​ ​ពេញចិត្ត​មិន​ជ្រេញ​រាស្ត្រ​ត្រេកអរ​
​អរ​ណាស់​ម្ចាស់​ថ្លៃ​មន្ត្រី​ល្អ​ ​ល្អ​ពេល​គ្រាក្រ​ស្រ​ស្រុះ​ស្រាយ​។​
 
-​ស្រាយ​ស្រុះ​ស្រួចស្រាល់​មិន​ចាល់ចិត្ត​ ​ចិត្ត​ស្នាល​ស្នេហ៍ស្និទ្ធ​ឥត​ក្លែងក្លាយ​
​ក្លាយជា​មន្ត្រី​លះបង់​កាយ​ ​កាយ​ចិត្ត​ឥត​ស្តាយ​ចាយលុយ​រាស្ត្រ​។​
 
-​រាស្ត្រ​រង្កៀស​ចិត្ត​ដ្បិត​មាន​ខ្លះ​ ​ខ្លះ​មន្ត្រី​ណាស់​ឃើញ​រាស្ត្រ​ចៀស​
​ចៀស​ពេល​ត្រូវការ​ទើប​ជួប​រាស្ត្រ​ ​រាស្ត្រ​ចិត្ត​រង្កៀស​មន្ត្រី ចប់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com