ពេលណាជាពេលវេលាចុងក្រោយរបស់អ្នកដែលបានចំណាយពេល ១៥ ទៅ៣០នាទី? សកម្មភាពរាងកាយដ៏សាមញ្ញនេះមានប្រយោជន៍ច្រើនចំពោះសុខភាពជាងអ្វីដែលអ្នករំពឹងទុកទៅទៀត។ ប៉ុន្តែអ្នកប្រហែលជានិយាយថា មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើវាទៅវិញ។
ពិតណាស់ មនុស្សគ្រប់គ្នាគួរតែអាចឆ្លៀតពេលត្រឹម ៣០នាទីក្នុងរយៈពេល ២៤ម៉ោងបានហើយមិនចឹង?
ការដើរគឺជាមធ្យោបាយដ៏ងាយស្រួល និងមិនចំណាយអ្វីច្រើនឡើយ តែអាចពង្រឹងដល់សុខភាព និងរាងកាយបានច្រើនយ៉ាង។ ខាងក្រោមនេះគឺប្រយោជន៍មួយចំនួនដែលនឹងកើតឡើងលើរាងកាយនៅពេលអ្នកចំណាយពេលដើរបានរាល់ថ្ងៃ៖
មានផលវិជ្ជមានដល់ខួរក្បាល
ការដើរនឹងទៅភ្ញោចដល់ការផលិតអ័រម៉ូនសប្បាយចិត្តឈ្មោះថា Endorphins ហើយក៏បន្ថយស្ត្រេសផងដែរ។ ក្រៅពីនេះវានឹងធ្វើឲ្យមានអារម្មណ៍ល្អ ព្រមទាំងបន្ថយការកើតជំងឺភ្លេចភ្លាំងពេលចាស់ជរាទៀត។
ពង្រឹងដល់ភាពមើលឃើញរបស់ភ្នែក
ការដើរនឹងបង្កើនចំនួនសរសៃប្រសាទដែលជួយឲ្យមើលឃើញច្បាស់។ វាក៏ជួយបំបាត់សម្ពាធរបស់ជំងឺខ្វាក់គោមផងដែឬ។
រក្សាបេះដូងឲ្យមានសុខភាពល្អ
ការដើរមានប្រយោជន៍ចំពោះបេះដូងដូចគ្នានឹងការរត់កីឡាដែរ។ វាជួយបង្ការជំងឺភ្លេចភ្លាំងពេលចាស់ជរា និងបញ្ហាដែលទាក់ទងនឹងបេះដូង។ ក្រៅពីនេះ វានឹងពង្រឹងដល់របត់ឈាមរត់ បញ្ចុះកូឡេស្តេរ៉ុល និងរក្សាសម្ពាធឈាមនៅធម្មតា។
ពង្រឹងសមត្ថភាពរបស់សួត
ការដើរនឹងជួយបញ្ចេញជាតិពុលពីក្នុងខ្លួន និងបោសសម្អាតសួត ដើម្បីពង្រឹងដល់លំហូរអុកស៊ីសែនចូលរាងកាយ។ សកម្មភាពរាងកាយដ៏សាមញ្ញមួយនេះនឹងពង្រឹងដល់មុខងាររបស់សួត និងបង្ការជំងឺសួតបានច្រើនប្រភេទផង។
ទ្រទ្រង់ដល់សុខភាពលំពែង
ការដើរទៀងទាត់ នឹងពង្រឹងដល់កម្រិតជាតិស្ករក្នុងឈាមជាងការរត់កីឡាទៅទៀត។ រឿងនេះសបញ្ជាក់ថា ការដើរមានប្រយោជន៍ចំពោះសុខភាពលំពែង និងការប្រឈមនឹងជំងឺទឹកនោមផ្អែមជាងការរត់កីឡា។
ពង្រឹងដល់ការរំលាយអាហារ
បើសិនជាអ្នកគិតអំពីវា ការដើរនឹងជួយធ្វើឲ្យពោះវៀនធំធ្វើចលនា ហើយក៏ទ្រទ្រង់ដល់មុខងារធម្មតារបស់វាដែរ។ ការដើរជួយបង្ការការទល់លាមក ផោមច្រើន និងបញ្ហាផ្សេងៗក្នុងពោះវៀនធំទៀត។
ជួយរំលាយជាតិខ្លាញ់ និងបង្កើតសាច់ដុំ
ការដើរបាន ១០០០០ជំហានរាល់ថ្ងៃ នឹងជួយរំលាយជាតិខ្លាញ់ផង និងធ្វើឲ្យសាច់ដុំកាន់តែរឹងមាំផង។ ថ្វីបើអ្នកអាចទទួលបានឥទ្ធិពលដូចគ្នាតាមរយៈការហាត់ក្នុងក្លិបក៏ដោយ តែការដើរអាចនឹងផ្តល់ភាពងាយស្រួលជាង ព្រោះវាមិនសូវបង្កការឈឺចាប់ ហើយបើឈឺមែនក៏ឆាប់ជាទៅវិញដែរ។
ពង្រឹងដល់សុខភាពឆ្អឹង និងសន្លាក់
រយៈពេលដើរ ៣០នាទីរាល់ថ្ងៃអាចបង្ការការឈឺចាប់ និងគាំងក្នុងសន្លាក់ និងឆ្អឹងបាន ខណៈពេលដែលអាចពង្រឹងដល់រចនាសម្ព័ន្ធទាំងនេះក្នុងពេលតែមួយទៀត។ វាក៏ជួយបន្ថយការប្រឈមនឹងការពុកឆ្អឹងបានទៀត។
បន្ថយការឈឺខ្នង
ការហាត់ប្រាណដែលមានឥទ្ធិពលខ្លាំង ឬកីឡាអាចធ្វើឲ្យខូចសុខភាពខ្នងបាន ដូច្នេះអ្នកគួរតែមានភាពប្រុងប្រយ័ត្នឲ្យមែនទែនបើសិនជាត្រូវធ្វើវាមែន។ ម្យ៉ាងវិញទៀត ការដើរអាចជួយបំបាត់ការឈឺខ្នងបាន តាមរយៈការពង្រឹងដល់លំហូរឈាមទៅតំបន់ឆ្អឹងកងខ្នង។
បន្ថយតម្រូវការឃ្លានរបស់ផ្អែម និងញ៉ាំដោយសារស្ត្រេស
ការដើរត្រឹមតែ ១៥នាទី អាចជួយបន្ថយភាពឃ្លានរបស់ផ្អែមៗបាន។ ដូច្នេះបើសិនជាអ្នកចង់សម្រកទម្ងន់តែមិនអាចចៀសផុតពីការញ៉ាំផ្អែម ចូរចំណាយពេលដើររយៈពេលខ្លីទៅ វានឹងមានប្រយោជន៍ហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh