អន្តរជាតិ
ប៉ូលិស​អាមេរិក គ្រោង​នឹង​ឆ្មក់​ចូល​ផ្ទះ​ជនអន្តោប្រវេសន៍​ក្នុង​ទីក្រុង​ចំនួន​៩
15, Jul 2019 , 7:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ដោយ: VOA
​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ ឬ​ហៅ​កាត់​ប៉ូលិស ICE កាលពី​ថ្ងៃអាទិត្យ​គ្រោង​នឹង​បើក​ការ​ឆ្មក់​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​នៅ​ទូទាំងប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

 
​យុទ្ធនា​ការដែល​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវគេ​រំពឹងថា​នឹង​ផ្ដោតទៅលើ​គ្រួសារ​ជនអន្តោប្រវេសន៍​រាប់រយ​គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន​៩​រួមទាំង​ទីក្រុង​ឈី​ខា​ហ្គោ ឡូ​អាន​ជេ​ឡេស និង​ទីក្រុង​ញូវយ៉ក​ផងដែរ​។​
 
​លោក​ត្រាំ បាន​មានប្រសាសន៍ថា «​‍​ប្រជាជន​នាំគ្នា​ចូលមកក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​។ យើង​កំពុង​នាំ​ពួកគេ​ចេញទៅ​វិញ​ដោយ​ស្របច្បាប់​»​។​
 
​ប៉ូលិស ICE នឹង​តម្រង់​គោលដៅ​ភាគច្រើន​ទៅលើ​ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​ចាត់ទុកថា​បង្ក​គ្រោះថ្នាក់​។​
 
​នាយក​ស្ដីទី​នៃ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ (ICE) គឺ​លោក Matthew Albence មានប្រសាសន៍ថា ជនអន្តោប្រវេសន៍​ដែល​ភ្នាក់ងារ​របស់លោក​កំពុង​តាមរក​ចាប់ខ្លួន​ទាំងនេះ កំពុងត​តាំងនៅ​តុលាការ​អន្តោ​ប្រវេ​សន្ត​។​
 
​ការ​ឆ្មក់​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​ដោយ​រដ្ឋបាល​ដឹកនាំ​ដោយ​លោក​ត្រាំ​នេះ ត្រូវគេ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកបោះឆ្នោត ដែល​បាន​បោះឆ្នោតឱ្យ​លោក ដោយសារ​លោក​បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀតថា​នឹង​បង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅក្នុង​សហរដ្ឋអាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com