អត្ថបទពាណិជ្ជកម្ម
Nokia 2.2 ទូរ​សព្ទ​លំដាប់​ថវិកា​ដែល​ទើប​ចូលមក​កម្ពុជា ប៉ុន្តែ​រូបរាង និង​សមត្ថភាព​វិញ​មិនធម្មតា​
15, Jul 2019 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេល​ថ្មី​នេះ ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ដ៏​ល្បី​លើ​ពិភពលោក Nokia បាន​នាំយក​ម៉ូ​ឌែ​ល​ថ្មី​មួយទៀត ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា នោះ​គឺ​ម៉ូ​ឌែ​ល Nokia2.2 ជាមួយគ្នា​នឹង​ម៉ូ​ឌែ​ល​មួយ​ផ្សេងទៀត គឺ​ម៉ូ​ឌែ​ល Nokia3.2​។ វត្តមាន​របស់ Nokia2.2 ក្នុងប្រទេស​កម្ពុជា គឺ​បាន​ភ្ជាប់​មក​តម្លៃ​លំដាប់​ថវិកា ដែល​អ្នក​មិនចាំបាច់​មាន​លុយ​ដល់ ១៥០ ដុល្លារ​ផង ក៏​អាច​ទទួលបាន​ស្មា​ត​ហ្វូ​ន​ដ៏​មាន​សមត្ថភាព​ពូកែ​មួយគ្រឿង​ប្រើប្រាស់​ដែរ​។ Nokia 2.2 បានដាក់​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ ១២៧ ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ការ​ថែម​ជូន អាវ​ភ្លៀង​មួយឈុត ដោយ​ឥតគិតថ្លៃ​ផងដែរ​។ លោកអ្នក​អាច​រក​ជាវ​បាន នៅតាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​នៅ​ទូទាំងប្រទេស​។​
 
Nokia2.2 គឺជា​ទូរ​សព្ទ​ដៃ​លំដាប់​ថវិកា ដែល​តម្លៃ​របស់​វា​មិន​ដល់ ១៥០ ដុល្លារ​ផង​។ HMD GLOBAL បាន​យកចិត្តទុកដាក់ ក្នុងការ​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង ទាំង​រូបរាង និង​សមត្ថភាព​គឺ​លើសពី​តម្លៃ​។ HMD GLOBAL បាន​បំពាក់​នូវ​អេក្រង់​បែប​តំណក់ទឹក នៅលើ​ទូរ​សព្ទ​មួយ​នេះ​។ អេក្រង់​របស់​វា​បំពាក់​មកជា​មួយ​អេក្រង់ IPS LCD ដង់ស៊ីតេ 295 ppi មាន​ទំហំ ៥.៧១ អ៊ី​ញ និង​អាច​បង្ហាញ​រូបភាព​បាន HD+​។ ទូរ​សព្ទ​នេះ មាន​ទម្ងន់ 153 ក្រាម​។ 


 
Nokia 2.2 ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) បំពាក់​បន្ទះ​ឈី​ប Helio A22 និង CPU Quad-core 2.0 GHz និង​មាន​ថាមពល​ថ្ម រហូតដល់ 3,000mAh​។ ទូរ​សព្ទ​នេះ មាន Ram 3 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB​។ ទូរ​សព្ទ​នេះ អាច​ស្កេ​ន​មុខ​ដោះ​សោ និង​អាច​ស្កេ​ន​ម្រាមដៃ​បាន​យ៉ាង​ឆាប់រហ័ស​។ បន្ថែម​ពីនេះ ទូរ​សព្ទ​ដៃ​ដែលមាន​តម្លៃ​មិន​ដល់​ត្រឹមតែ ១២៧ ដុល្លារ​នេះ ក៏បាន​បំពាក់​នូវ​ប៊ូ​តុង Google Assistant  សម្រាប់​ជំនួយ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។ 
 
​ចំណែកឯ ផ្នែក​កាមេរ៉ា​ទូរ​សព្ទ​នេះ​វិញ គឺ​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា ទំហំ 13MP មួយ​គ្រាប់​តែប៉ុណ្ណោះ នៅ​ផ្នែក​ខាងក្រោយ ប៉ុន្តែ​វា​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ នៅ​កន្លែង​ដែលមាន​ពន្លឺ​តិច ឬ​ខ្សោយ​។ រីឯ​ផ្នែក​ខាងមុខ​របស់​វា គឺ​បំពាក់​មកជា​មួយ​ការ​មេ​រ៉ា​ទំហំ 5MP​។​
 
​គួររំលឹកថា​គ្រប់​ម៉ូ​ឌែ​ល​របស់ Nokia ទាំងអស់ គឺ​ក្រុមហ៊ុន Nokia យកចិត្ត​ទុ​ដាក់​ខ្លាំង​នៅក្នុង​ការថែរក្សា​សុវត្ថិភាព និង​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com