ជាតិ
សេដ្ឋកិច្ច
ទូត​ជប៉ុន​នឹង​ចុះហត្ថលេខា​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជិត​៥​លាន​ដុល្លារ នៅ​ថ្ងៃទី​១៧​ខែកក្កដា​
15, Jul 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន លើទឹក​ប្រាក់​ចំនួន ៥០០​លាន​យ៉េន​(​ប្រហែល​៤,៦​លាន​ដុល្លារ​) សម្រាប់​អនុវត្ត​គម្រោង​«​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​»​នៅ​កម្ពុជា​។​


 
​លិខិត​ប្ដូរ​សារ​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៧​ខែកក្កដា នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​១៥​ខែកក្កដា​នេះ គូសបញ្ជាក់​ដូច្នេះ​ថា​«​ក្នុងឋានៈ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ ជប៉ុន​បាន​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បានរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​វិស័យសេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម ព្រមទាំង​បង្កើន​ការតភ្ជាប់​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​»៕

Tag:
 ជប៉ុន
  ជំនួយឥតសំណង​
© រក្សាសិទ្ធិដោយ thmeythmey.com