ជាតិ
សង្គមជាតិ
ប៉េស្តជ្រូក៖ ខេត្តត្បូងឃ្មុំនៅបន្តទប់ស្កាត់ ខណៈខេត្ត៤ទៀតមានភាពស្ងប់ស្ងាត់វិញ ប៉ុន្តែហាមចរាចរជ្រូក រូបភាពពីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ ស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែបន្តរាលត្បាតនៅខេត្តត្បូងឃ្មុំ ខណៈខេត្ត៤ផ្សេងទៀត ត្រូវបានមន្ត្រីជំនាញទប់ស្កាត់ និងដោះស្រាយឲ្យស្ថានភាពប្រសើរឡើងវិញ។ នេះជាការលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម។
លោក តាន់ ផាន់ណារ៉ា បាននិយាយថា មន្ត្រីជំនាញរបស់ក្រសួង បានហាមប្រជាពលរដ្ឋចំនួន៤០គ្រួសារ មិនឲ្យជួញដូរលក់ជ្រូក ក្នុងរង្វង់កាំ៣គីឡូដែលមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកឡើយ។ ដោយឡែកស្ថានភាពជំងឺប៉េស្តជ្រូកនៅខេត្តស្វាយរៀង រតនគិរី តាកែវ និងកណ្ដាល មានសភាពស្ងប់ស្ងាត់ហើយ ក្រោយពីមន្ត្រីជំនាញ បានចុះទប់ស្កាត់ប៉ុន្មានថ្ងៃនេះ។ នេះជាការបញ្ជាក់របស់លោក ផាន់ណារ៉ា។
ដ្បិតតំបន់ទាំង៤ខាងលើ មានសភាពធូរស្រាលនៃជំងឺប៉េស្តជ្រូកក្តី ប៉ុន្តែក្រសួងមិនទាន់បើកចំហរឲ្យជ្រូកនៅតំបន់នោះ មានការចរាចរទូលំទូលាយឡើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសបញ្ជូនមន្ត្រីជំនាញទៅកន្លែងផ្ទុះជំងឺប៉េស្តជ្រូកនេះ ដើម្បីពិនិត្យលើសុខភាពជ្រូកសិន មុននឹងសម្រេចឲ្យម្ចាស់កសិកម្មលក់ចេញ។ តាមរយៈសេចក្តីប្រកាសរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី១២ កក្កដា លោក វេង សាខុន បានកំណត់យកខេត្ត ដែលមានផ្ទុះជំងឺប៉េស្តជ្រូក ជាកន្លែងផ្អាកការចិញ្ចឹម លក់ ទិញ និងដឹកជញ្ជូនសត្វជ្រូក ជាបណ្តោះអាសន្នសិន រង់ចាំរហូតដល់ក្រសួងប្រកាសសាជាថ្មីនៃការអនុញ្ញាត ចិញ្ចឹម លក់ជ្រូក និងនាំចូលជ្រូកវិញ។
គួសបញ្ជាក់ថា ខេត្តដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកមុនគេគឺ ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល ដែលបណ្តាលឲ្យជ្រូកប្រមាណ២៧០០ក្បាលងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក៕
Tag:
វេង សាខុន
ប៉េស្តជ្រូក
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com