បារាំង​ចាប់ខ្លួន​មនុស្ស ២៨២​នាក់ ក្រោយ​អាល់​ហ្សេ​រី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup
កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង​ចាប់ខ្លួន​មនុស្ស ២៨២​នាក់ ក្រោយ​អាល់​ហ្សេ​រី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup
15, Jul 2019 , 5:56 pm        
រូបភាព
​មនុស្ស​ចំនួន ២៨២ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​បារាំង​ដោយសារ​ពួកគេ​បង្កចលាចល នៅក្រោយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល់​ហ្សេ​រី​បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Africa Cup of Nations​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ​បារាំង នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ​។​


 
​ការអបអរ​បែប​កុប្បកម្ម​របស់​ប្រជាជន​អាល់​ហ្សេ​រី​បែបនេះ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​បារាំង​តែម្តង បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​បាន​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-១ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ហេតុការណ៍​ខាងលើ​ក៏ ត្រូវបាន​ក្រសួងមហាផ្ទៃ​អះអាងថា​បាន​ចាប់ខ្លួន​ជនបង្ក​នៅ​ទូទាំងប្រទេស​ដូចគ្នា នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៤ ខែកក្កដា​។​
 
​ការចាប់ខ្លួន​មនុស្ស​មួយចំនួន​ក្នុងចំណោម​នោះ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការតវ៉ា​នា​ការ​ប្រារព្ធ​បុណ្យជាតិ​បារាំង (France's national) ក្នុង​ថ្ងៃ​ដដែល​នោះដែរ​។​


 
​ភាពចលាចល និង​ភាពច្របូកច្របល់​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ក្រុងប៉ារីស Marseille និង Lyon ដែល​សម្បូរ​ប្រជាជន​អាល់​ហ្សេ​រី​រស់នៅ​ច្រើន​។ ក្នុងចំណោម​ក្រុង​ទាំងបី ប៉ារីស​ធ្ងន់ធ្ងរ​ជាងគេ​ដ្បិត​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅលើ​ដងផ្លូវ Champs-Elysees​។ ដោយឡែក​រថយន្ត​រាប់សិប​គ្រឿង​ត្រូវ​ដុត​កម្ទេច​នៅ​ក្រុង Lyon​។​
 
​នៅ​ថ្ងៃ​ដដែល​នោះ នាទី​ក្រុង Montpellier មាន​អ្នកគាំទ្រ​អាល់​ហ្សេ​រី​បាន​អបអរ​ជ័យជម្នះ​របស់​ក្រុម​ពួកគេ​រហូត​បាត់​បង់កា​រ​គ្រប់គ្រង​ខ្លួនឯង ដោយ​បើក​បររថ​យ​ន្ក្នុ​ង​ល្បឿន​លឿន​ទៅមុខ​មនុស្ស​មួយ​គ្រួសារ​ដែល​សម្លាប់​ស្ត្រី​ម្នាក់ និង​ធ្វើ​ឲ្យ​កូន​របស់​ស្ត្រី​នោះ​របួស​ធ្ងន់ធ្ងរ​ផងដែរ​។​
 
​សូមបញ្ជាក់ថា បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ប្រចាំ​តំបន់​អាហ្វ្រិក Africa Cup of Nations ឆ្នាំ​២០១៩ ដែល​អេ​ហ្ស៊ី​ប​ធ្វើ​ម្ចាស់ផ្ទះ​ដោយ​ត្រូវ​ជួប​សេ​ណេ​ហ្គា​ល់​៕

Tag:
 Africa Cup
  អាល់​ហ្សេ​រី​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម