ពីនេះ ពីនោះ
«​ស្នានីយ​»​និង​»​ស្ថានីយ​» មានន័យ​ទីទៃ​ពីគ្នា​ដូចម្តេច​?
16, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​ពី​ពាក្យ​«​ស្ថានីយ​»​ប្រាកដ​ណាស់​ថា​មាន​អ្នក​ធ្លាប់​ឮ និង​មាន​អ្នក​ប្រើ​ច្រើន ចំណែក​ពាក្យ​«​ស្នានីយ​» ទំនង​កម្រ​មាន​អ្នក​ប្រើ​។ ក្នុង​វចនានុក្រម​ខ្មែរ​បាន​ឲ្យ​និយមន័យ​ខុសគ្នា​រវាង​ពាក្យ «​ស្នានីយ​» និង​«​ស្ថានីយ​»​។


 
«​ស្នានីយ​» ជា​ភាសាសំស្ក្រឹត និង​បាលី ដែល​ហៅថា ន​ហា​នី​យ មានន័យថា ដែល​សម្រាប់​ងូត ដែល​ប្រើ​ជា​គ្រឿង​ងូត​។ ស្នានីយភណ្ឌ របស់​ប្រើ​សម្រាប់​ងូត​។ ស្នានីយវារី ទឹក​សម្រាប់​ងូត​។ 
 
​ចំពោះ «​ស្ថានីយ​» សរសេរ​ជា «​ឋានីយ​» ក៏បាន មាន​ថ្នាក់​ពាក្យ​ជា​គុណនាម  មានន័យថា ដែលជា​គួរ​ជាទី​តាំង​, ទី​សម្រាប់​ចត​, ទី​សម្រាប់​ស្នាក់នៅ​, ទី​សម្រាប់​ឈប់​,​ទីសំចត​, ដំណាក់​សម្រាប់​ឈប់សម្រាក​, សម្រាប់​ដាក់រទេះ​,​ស្រុក​,​ភូមិ​,​លំនៅ ជាដើម​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
 ​ស្នានីយ​
 ​ស្ថានីយ​
© រក្សាសិទ្ធិដោយ thmeythmey.com