ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភ្នែក​ខ្ញុំ​ចេះតែ​ស្ងួត តើ​មកពី​មូលហេតុ​អ្វី​ទៅ​?
27, Aug 2023 , 10:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ស្ងួត​ភ្នែក​ច្រើនតែ​កើត​ឡើងលើ​មនុស្ស​ជាច្រើន​ណាស់ ជាពិសេស​មនុស្សពេញវ័យ​ដែល​រស់​នៅតាម​ទីជនបទ​តែម្តង​។ សម្រាប់​ភ្នែក​ដែលមាន​សុខភាព​ល្អ វា​នឹងមាន​ទឹកភ្នែក​ហូរ​ជាប់​ដើម្បី​រក្សា​សំណើម​លើ​ផ្ទៃ​គ្រាប់ភ្នែក​។ បើ​គ្មាន​ភាព​រំអិល​ពី​ទឹកភ្នែក​ទេ យើង​ប្រហែល​ជាមាន​អារម្មណ៍​រកាំៗ​ភ្នែក ក្រហាយ ឬ​មាន​អ្វី​កកិត​ក្នុង​ភ្នែក​តែម្តង​។



យ៉ាងណាមិញ មូលហេតុ​ធំៗ​ដែល​នាំ​ឲ្យ​ស្ងួត​ភ្នែក​នោះ​មានដូចជា​៖
  • ​ការប្រើប្រាស់​ថ្នាំ​ដូចជា ថ្នាំ​ប្រឆាំង​អា​ឡែ​ហ្ស៊ី ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​
  • ​ជំងឺ​ជាច្រើន​ដូចជា ទឹកនោមផ្អែម ឬ​ជំងឺ​ស្បែក Rosacea
  • ​អាកាសធាតុ​ដែលមាន​ខ្យល់​បក់​ច្រើន ផ្សែង ឬ​ស្ងួត​
  • ​ចំណាយ​ពេលវេលា​ច្រើន​មើល​ទូរស័ព្ទ ឬ​កុំព្យូទ័រ​
  • ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​។​
​អ្នក​ដែលមាន​អាកា​រៈ​ស្ងួត​ភ្នែក​ជា​ញឹកញាប់ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​រោគ​ចក្ខុ​ដើម្បី​ពិនិត្យ និង​ព្យាបាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com