ជាតិ
បាក់ឌុប
វីដេអូ
បាក់ឌុប៖ តើសិស្ស គួរត្រៀមខ្លួនអ្វីខ្លះទើបប្រឡងជាប់?
12, Aug 2019 , 3:15 pm        
រូបភាព
លោក នាង បូ សាស្រ្តាចារ្យគណិតវិទ្យានៃ​វិទ្យាល័យ​បាក់ទូក​
លោក នាង បូ សាស្រ្តាចារ្យគណិតវិទ្យានៃ​វិទ្យាល័យ​បាក់ទូក​
ភ្នំពេញ៖ នៅសល់ពេល១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្ដើម។ មកដល់​ពេលនេះ សិស្សានុសិស្សខ្លះ បានត្រៀមខ្លួនរួចហើយ និងខ្លះទៀត បានសម្រុកទៅរៀនគួរជាដើម។ ដើម្បីទទួលលទ្ធផលល្អក្នុងការប្រឡងដែលក្រសួងកំណែទម្រង់នេះ គឺទាមទារឲ្យសិស្សានុសិស្សមានចំណេះដឹងពិតប្រាកដ ក្រោមពីស្លោក «អ្នកចេះ គឺជាប់»។ លោក នាង បូ សាស្រ្តាចារ្យគណិតវិទ្យា បានផ្ដល់នូវគន្លឹះសំខាន់មួយចំនួន ដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនប្រឡងឲ្យបានលទ្ធផលល្អ។


បើតាមសាស្រ្តាចារ្យគណិតវិទ្យាលោក នាង បូ សិស្សានុសិស្សគ្រប់រូប គួរតែចំណាយពេលស្រាវជ្រាវ និងធ្វើលំហាត់វិញ្ញាសាប្រឡងឆ្នាំមុនៗស្ទើរគ្រប់មុខវិជ្ជា ដើម្បីវាស់សមត្ថភាព។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក នាង បូ បញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីប្រឡងជាប់ កូនៗត្រូវចេះបង្រួមពីរង្វង់ធំ ដែលរៀនតាំងពីដើមឆ្នាំដល់ចុងឆ្នាំ ហើយបង្រួមមករង្វង់តូច។ ដើម្បីដឹងពីសមត្ថភាពខ្លួនឯង»។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកសាស្រ្តាចារ្យ នាង បូ ដូចតទៅ៖ 
 

អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែសីហា ២០១៩ខាងមុខនេះ ដោយមានបេក្ខជនដាក់ពាក្យប្រឡងសរុប ១១៩, ២១៧នាក់។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានបែងចែកជា ២ គឺសម្រាប់សិស្សថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម៕

Tag:
 បាក់ឌុប
  បេក្ខជន
  ប្រឡង​
© រក្សាសិទ្ធិដោយ thmeythmey.com