អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​៖ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា នឹងធ្វើ​នៅ​ថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ​២០១៩
16, Jul 2019 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Realestate.com.kh នឹង​រៀបចំ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ ប្រចាំឆ្នាំ​២០១៩ នេះ ឬ​«​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩» លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៩​នេះ​។ ពិព័រណ៍​ឆ្នាំនេះ នឹងធ្វើ​នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែតុលា ជាមួយនឹង​ការតាំង​បង្ហាញ គម្រោង​អចលនទ្រព្យ​ធំៗ  និង​ក្រុមហ៊ុន​អចលនទ្រព្យ​ចម្រុះ ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។
 
​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា បាន​ក្លាយជា​វេទិកា​គំរូ​មួយ សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការទិញ​-​លក់​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការដាក់​បង្ហាញ​គម្រោង​បុរី ខុន​ដូ ដី និង​អចលនទ្រព្យ​ផ្សេងៗ​រាប់រយ​គម្រោង វេទិកា​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ វិនិយោគិន​ជាតិ និង​អន្តរជាតិ អ្នកទិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក រាប់ពាន់នាក់​ក្នុង​ពិព័រណ៍​កន្លងមក​។​
 
​ពិព័រណ៍​អចលនទ្រព្យ​ពិត បង្ហាញ​គម្រោង​ពិត ជួបគ្នា​ជាមួយ​អតិថិជន​ពិត បាន​ជំរុញ​ការទិញ​-​លក់ នៅនឹងកន្លែង​ភ្លាមៗ  សរុប​ជា​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​។ 
​សម្រាប់​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​នេះ នឹងធ្វើ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ភ្នំពេញ នៅ​សាល​ធំ ជាន់​ទី​២ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។ 
 
​ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា ជា​វេទិកា​ប្រចាំឆ្នាំ​ល្អ​បំផុត​សម្រាប់​អ្នកស្វែងរក​ឱកាស​វិ​ន​យោគ​៖ 
 
•​ ​ឱកាសល្អ​បំផុត ក្នុងការ​ស្វែងរក​គម្រោង​លំនៅឋាន​ច្រើន​ជម្រើស ក្នុងពេល​តែមួយ​។​
•​ ​គម្រោង​ធំៗ ដូចជា ផ្ទះ ដី ខុន​ដូ បុរី ដី​ឡូ​តិ៍  មាន​តាំង​បង្ហាញ​នៅនឹងកន្លែង​។​
•​ ​ល្អ​បំផុត សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។​
•​ ​ផ្តល់ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស ពី​គម្រោង​នីមួយៗ​។​
•​ ​វេទិកា​នេះ ក៏​នឹង​ផ្តល់ឱកាស​ដល់​គម្រោង​នីមួយៗ ក្នុងការ​ស្វែងរក​អតិថិជន​សក្តានុពល ទាំង​នៅក្នុង​អំឡុងពេល​ពិព័រណ៍ និង​បន្ទាប់ពី​ពិព័រណ៍​បញ្ចប់ តាមរយៈ​ចំនួន​អ្នក​ចាប់អារម្មណ៍​ទិញ (lead) ដែល​ទទួលបាន​។​
 
​ក្រៅពី​ការតាំង​បង្ហាញ​គម្រោង​លំនៅឋាន​ដ៏​ប្រណិត និង​ការជួបគ្នា រវាង​អ្នកលក់ និង​អ្នកទិញ នៅក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ វគ្គ​សិក្ខាសាលា​អប់រំ​សម្រាប់​វិស័យ​អចលនទ្រព្យ ក៏​នឹង​ដំណើរការ​ពីរ​ថ្ងៃ​ពេញ​ដែរ ជាមួយ​ប្រធាន​ក្តៅៗ ល្អៗ ទាក់ទង​នឹង​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា នៅពេល​បច្ចុប្បន្ន ដោយមាន​ការធ្វើ​បទ​បង្ហាញ ពី​វាគ្មិន​ជំនាញៗ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។​
 
​សម្រាប់​ការធ្វើ​ម្ចាស់​ឧបត្ថម្ភ ឬ​ចង់​កក់​កន្លែង​តាំង​គម្រោង នៅ​សូម​ទាក់ទង​៖
 
•​ ​ភាសា​ខ្មែរ និង​ចិន​៖ [email protected]  ឬ​ទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323
•​ ​អង់គ្លេស​៖ [email protected]  ឬ​ទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com