អន្តរជាតិ
រលំ​អគារ​កម្ពស់​៤​ជាន់​នៅ​ឥណ្ឌា​៖ ៤​នាក់ ស្លាប់ និង​៤០​នាក់​ទៀត សង្ស័យ​ជាប់​នៅក្រោម​នោះ​
16, Jul 2019 , 3:52 pm        
រូបភាព
រូបភាពនៅកន្លែងកើតហេតុ បាក់រំលំអគារកម្ពស់ ៤ជាន់ ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា (Reuters)
រូបភាពនៅកន្លែងកើតហេតុ បាក់រំលំអគារកម្ពស់ ៤ជាន់ ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា (Reuters)
ដោយ:
​អគារ​កម្ពស់ ៤​ជាន់​មួយ បាន​បាក់​រលំ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា នៅ​រសៀល​ថ្ងៃ​អង្គារ​ទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ។ សមត្ថកិច្ច​មូលដ្ឋាន​ឥណ្ឌា ប៉ាន់​ស្មានថា មនុស្ស ៤០​នាក់ កំពុង​ជាប់​នៅក្រោម​អគារ​ដែល​បាក់​នោះ ហើយ​មនុស្ស ៤​នាក់ ត្រូវបាន​បញ្ជាក់ថា ស្លាប់​។

 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធាន​មន្ត្រី​ទទួលបន្ទុក​ផ្នែក​អគ្គីភ័យ​ប្រចាំ​ទីក្រុង លោក PS Rahangdale បាន​អះអាងថា មនុស្ស​មួយក្រុម បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​ដែល​រលំ​នោះ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​និង​រុករក កំពុងដំណើរការ​។ 
 
​អ្នក​សង្គ្រោះ​ចំនួន​៣​ក្រុម មកពី​កងកម្លាំង​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌា កំពុង​ស្ថិតនៅ​កន្លែង​កើត​ហេ​តុ ហើយ​កំពុង​ញាប់ដៃ​ញាប់ជើង​បើក​ប្រតិបត្តិ​ការសង្គ្រោះ ដើម្បី​រុករក​អ្នក​នៅមាន​ជីវិត​។ 
 
​ចំពោះ​មូលហេតុ​នៃ​ការបាក់​រលំ​អគារ​នេះ​វិញ សមត្ថកិច្ច នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com