អត្ថបទពាណិជ្ជកម្ម
អតិថិជន​ច្រើន​កុះករ តម្រង់​ជួរ​ទិញ Huawei Y9 2019 នៅ​ហាង​ទូរ​សព្ទ​ចំរើន និង​ហាង​អា​ម៉ី​ស៊ីវ​អេង 2
16, Jul 2019 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៩៖ មនុស្ស​យ៉ាងច្រើន​កកកុញ បាន​ឈរ​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា ឡើង​ផ្អើល ម្តុំ​ផ្សារ​ដេប៉ូ ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន Huawei Y9 2019 ដែល​ពួកគេ​បានក​ម្ម៉​ង់​ទិញ​ទុក​មុន​។ ការតម្រង់​ជួរ​យ៉ាងច្រើន​កកកុញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​ស្ថិតនៅ​ហាង​ទូរ​សព្ទ​ចំរើន នាពេល​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ កក្កដា និង​នៅ​ហាង​អា​ម៉ី​ស៊ីវ​អេង 2 នៅ​ថ្ងៃរសៀល​។ ហាង​ទាំងពីរ​នេះ មាន​សន្ទុះ​កា​រក​ម្ម៉​ង់​ទិញ​ទុក​មុន ស្មា​ត​ហ្វូ​ន Huawei Y9 2019 ច្រើនជាងគេ​បំផុត​។
 
Huawei Y9 2019 បាន​បំបែក​កំណត់ត្រា​ទទួលបាន​ការ​ក​ម្ម៉​ង់​ទិញ​ទុក​មុន​យ៉ាង​លើស​លើ​ប លើស​ការរំពឹងទុក ជាពិសេស ទទួលបាន​ការគាំទ្រ​ខ្លាំង​យ៉ាងគំហុក រហូតដល់​អតិថិជន​តម្រង់​ជួរ​រង់ចាំ​ទទួល​បែបនេះ​។ រឹតតែ​ពិសេស​ទៀត​នោះ អ្នកចូលរួម​តម្រង់​ជួរ​ទាំងអស់ ក៏មាន​ឱកាស​ជួប​ផ្ទាល់ និង​ថតរូប​ផ្ទាល់ ជាមួយ​អាយ​ដូ​ល​ក្នុង​ដួងចិត្ត ដែលជា​តារា​តំណាង​ផ្សព្វផ្សាយ របស់​ក្រុមហ៊ុន Huawei គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​លោក នី​កូ​។ 
 
​បាន​ជួប​អាយ​ដូ​ល​ផង បាន​ស្មា​ត​ហ្វូ​ន​សំណ​ប់​ចិត្ត​ប្រើ​មុនគេ​ផង ហើយ​ថែមទាំង​ទទួលបាន​កាដូ​ជាច្រើន និង​អាវយឺត ដែលមាន​ហត្ថលេខា​របស់​អាយ​ដូ​ល​ទៀតផង​។ 
 
​ ​រូបភាព​ខ្លះៗ​នៅ​ហាង​ចំរើន​








 
​ ​រូបភាព​ខ្លះៗ​នៅ​ហាង​អា​ម៉ី​ស៊ីវ​អេង 2






 
​គួរបញ្ជាក់​ផងដែរ​ថា មិនមែន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ ដែលមាន​ការគាំទ្រ​យ៉ាងគំហុក​បែបនេះ ប្រទេស​ជាច្រើន​ទៀត ក៏​ទទួលបាន​ការគាំទ្រ​ខ្លាំង​បែបនេះ​ដែរ ដូចជា​ប្រ​ទេ​ល​ហ្វីលីពីន ដោយ​ត្រឹមតែ ២​ម៉ោង​ប៉ុណ្ណោះ លក់បាន​រហូតដល់​ជាង​មួយ​ម៉ឺន​គ្រឿង​។​
 
Huawei Y9 2019 បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន ទទួលបាន​ការពេញនិយម​ខ្លាំង​បំផុត​លើ​ទីផ្សារ ដោយសារតែ ជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ Pop-up Selfie ទំហំ 16MP អេក្រង់​លាត​ពេញ​ផ្ទៃ​ទំហំ 6.59 អ៊ី​ញ គ្មាន​ស្នាម​ឆក តម្លៃ​សមរម្យ​បំផុត គ្មាន​គូ​ប្រៀប ត្រឹមតែ $239 ប៉ុណ្ណោះ​។ ចំណែកឯ​កាមេរ៉ា​ក្រោយ​វិញ ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ​កាមេរ៉ា​ដល់​ទៅ​បី​គ្រាប់ ដែលមាន​មុខងារ​ថត Ultra Wide បានល្អ​ជាទី​គាប់ចិត្ត​។ កាមេរ៉ា​ទីមួយ​ទំហំ 16MP​។ កាមេរ៉ា​ទី​ពីរ​ទំហំ 8MP និង​កាមេរ៉ា​ទី​បី ទំហំ 2MP ROM ទំហំ​ធំ 128GB ដំណើរការ​ដោយ Kirin 710F​។ ថាមពល​ថ្ម 4000mAh សាក​ថ្ម​បាន​លឿន ប្រើប្រាស់​USB type C​។ ស្មា​ត​ហ្វូ​ន​នេះ មាន​៣​ពណ៌ សម្រាប់​ជ្រើសរើស គឺ​ពណ៌​បៃតង (Emerald green) ពណ៌​ខៀវ (Sapphire blue) និង​ពណ៌​ខ្មៅ (Midnight black)​។​
 
​លោក Henry Xiao នាយក​គ្រប់គ្រង​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា លោក​ពិត​ជាមាន​អារម្មណ៍ រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល Huawei Y9 2019 ទទួលបាន​ការគាំទ្រ​ខ្លាំង​លើសលប់ រហូតដល់​មានការ​តម្រង់​ជួរ​ចាំ​ទិញ​បែបនេះ​។ លោក​ពិតជា​អរគុណ ចំពោះ​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុន Huawei ជាពិសេស​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ និង​មាន​ទំនុកចិត្ត​លើ​ផលិតផល​របស់ Huawei​។ លោក​បាន​បន្ថែមទៀតថា ក្រៅពី​ម៉ូ​ឌែ​ល​ថ្មី ដែល​ទើបតែ​សម្ពោធ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា នៅ​ដើមខែ​សីហា នាពេលខាងមុខ ក្រុមហ៊ុន Huawei នឹងមាន​គម្រោង​សម្ពោធ​ជា​ផ្លូវការ ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ 5G នៅ​ប្រទេស​កម្ពុជា​។​
 
​សម្រាប់​អតិថិជន ដែល​ខកខាន​មិនបាន​ក​ម្ម៉​ង់​ទិញ​ទុក​មុន អតិថិជន​ក៏​អាច​ទិញ Huawei Y9 2019 នៅ​ហាង​ទូរ​សព្ទ ដែល​នៅ​ជិត​អ្នក​បំផុត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
Facebook: Huawei Mobile ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com