អត្ថបទពាណិជ្ជកម្ម
លោក Step និង​ស្រី​ឡាង បង្ហាញ​តំបន់​ប្រវត្តិសាស្ត្រ និង​ប្រាសាទបុរាណ​ខ្មែរ​ដ៏​ល្អ​ផូរផង់​
16, Jul 2019 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាគម​ថតរូប​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា «OPPO Photography Academy» បានចាប់ផ្តើម​បេសកកម្ម​លើកដំបូង​របស់ខ្លួន ទៅកាន់​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​។ ខេត្ត​ទាំង​២​នេះ ជា​ទឹកដី​ដ៏​អច្ឆរិយ ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ផូរផង់​។ បេសកកម្ម​លើក​ទី​១ របស់​សមាគម​ថតរូប​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO​នេះ មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយ ក្នុង​ស្រទាប់​យុវវ័យ​នោះ គឺ លោក Step និង​កញ្ញា សាឡា​ត់ ស្រី​ឡាង ដែលជា​តារា​សម្តែង​ស្រី កំពុងមាន​កេរ្តិ៍ឈ្មោះ​គួរសម​ដែរ ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ព្រមទាំង​អ្នកជំនាញ​ថតរូប​ជាច្រើនរូប​ទៀត​។
 
​តាមរយៈ​ការ​បង្ហោះ​រូបភាព នៅលើ​បណ្តាញ​សង្គម​របស់ លោក Step និង ស្រី​ឡាង នៅលើ​ទឹកដី​ខេត្ត​ទាំងពីរ យើង​ឃើញថា មាន​ចំនួន​អ្នក​ចូល​មើល និង​ចំនួន​អ្នក Like ច្រើន​មែនទែន ។ ជាពិសេស អ្នក​ទាំងពីរ បានបង្ហាញ​រូបភាព នៅ​តំបន់​ប្រាសាទ​កោះកែរ និង​តំបន់​ប្រាសាទអង្គរវត្ត (​អង្គរតូច​) ដែលជា​សម្បត្តិ​បេតិកភណ្ឌ​រូបី របស់​ប្រជា​ជាតិខ្មែរ និង​ដែល​តម្លៃ​ដ៏​មហាសាល​មិនអាច​កាត់ថ្លៃ​បាន​។ 


 
​តារាចម្រៀង និង​តារា​សម្តែង ដ៏​ស្រស់​សោភា​ទាំងពីរ​រូបនេះ បាន​ឲ្យ​ដឹងថា OPPO Photography Academy គឺជា​សមាគម​ថតរូប​មួយ ដែល​បាន​ជួយ​បណ្តុះបណ្តាល​ដល់​អ្នក​ដែល​ស្រលាញ់​ការថតរូប បែប​ច្នៃប្រឌិត តាម​ទូរស័ព្ទដៃ Reno 10X Zoom ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ពួកគេ ស្តីអំពី​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ទៅកាន់​ពិភពលោក​។​
 
​បុរស​សង្ហារ​ភ្នែក​តូច​កូនកាត់​ចិន លោក Step បាន​ឈរ​ថត​នៅ​ពីមុខ​ប្រាសាទ​កោះកែរ​ដ៏​ល្បី​របស់​ខ្មែរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន មាន​ចម្ងាយ​72 គ​.​ម តាមផ្លូវ​ជាតិ​លេខ 23 គ​.​ម ពី​ទី​រួម​ខេត្តសៀមរាប និង​តាមផ្លូវ​លេខ 211 និង​ផ្លូវលំ ចម្ងាយ ​49​គ​.​ម ពី​ទី​រួម​ខេត្តព្រះវិហារ​។ 


 
​ប្រាសាទ​កោះកែរ សាងសង់​លើ​ផ្ទៃដី​ខ្ពង់រាប ដែលមាន​ឈ្មោះថា​ឆក​គគី ដោយ​ព្រះបាទ​ជ័យ​វ័រ្មន​ទី​៤ អំឡុង​ឆ្នាំ​(928-942)​។ ប្រាសាទ​កោះកែរ​មាន​លក្ខណៈ ជា​ប្រាសាទភ្នំ មាន​កម្ពស់​ប្រមាណ 35 ម៉ែត្រ ចែកចេញជា 7 ថ្នាក់ បីដូច​ជាម​ហា​ចេតិយ បែរមុខ​ទៅ​ទិស​ខាងលិច ទៅរក​រាជធានី​អង្គរ​។ វា​ជា​រាជធានី​ចំណាស់ បែប​បុរាណ ដែលមាន​អាយុកាល​ជាង មួយ​ពាន់​ឆ្នាំ មកហើយ​។ 
 
​ចំណែក​ស្រី​ស្អាត លេង​កម្ពស់ សាឡាត់ ស្រី​ឡាង​វិញ បាន​ឈរ​បង្ហាញ​រាង​ដ៏​ស្រ​ឡូ​ន​របស់ខ្លួន នៅតាម​ជ្រុង​នានា នៃ​បរិវេណ​ប្រាសាទ​អង្គរតូច ដែល​មើលទៅ​ស្ទីល​ថតរូប​របស់​នាង ស្អាត​មិន​ចាញ់​តារា​ក្រៅ​ស្រុក​ឡើយ​។ ស្ទីល​ថត​របស់​នាង ហាក់​បាន​កំពុង​ប្រាប់​ពិភពលោក​ថា ប្រាសាទអង្គរវត្ត គឺជា​កេរតំណែល​របស់​ជាតិខ្មែរ ហើយ​ប្រទេស​កម្ពុជា ក៏​ចាប់ផ្តើម​ប្រើ​ទង់ជាតិ ដែលមាន​រូប​ប្រាង្គ​ប្រាសាទអង្គរវត្ត ចាប់តាំងពី​ឆ្នាំ​1850 មកម្ល៉េះ​ដើម្បី​បង្ហាញ​ពី​អរិយធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​ជាតិខ្មែរ ដែល​មិនអាច​កាត់ថ្លៃ​បាន​។ ប្រាសាទអង្គរវត្ត ត្រូវបាន​គេ​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ​1992 ដែល​វា មហា​កិត្តិយស​មួយ​សម្រាប់​ប្រជាជន​ខ្មែរ ហើយ​កូន​ខ្មែរ​គ្រប់​ជំនាន់ ត្រូវមាន​កាតព្វកិច្ច​ទ​ទួល​ខុសត្រូវ អភិរក្ស​ថែរក្សា​ប្រាសាទបុរាណ​ប្រវត្តិសាស្ត្រ​នេះ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​កា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូន​ខ្មែរ​គ្រប់​ជំនាន់ ក៏មាន​មោទកភាព ចំពោះ​សម្បតិ​មហាសាល​នេះ​ទាំង​នៅក្នុង​ស្រុក និង​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ​ថែមទៀត​ផង​។ 
 
​ដើម្បី​ទទួលបាន​រូបថត​ដ៏​ស្រស់ស្អាត និង​ភ្ជាប់​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ លោកអ្នក​អាច​ចូលទៅ​កាន់ Page ផ្លូវការ​នេះ https://www.facebook.com/oppoacademykh/ ៕ 
 
​សម្រង់​ឯកសារ ពី​អាជ្ញាធរ​អប្សរា​








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com