ពីនេះ ពីនោះ
«​រី​», «​ឬ​»​សម្រាប់​ប្រើ​ក្នុង​លក្ខខណ្ឌ​ខុសគ្នា​ដូចម្តេច​?
17, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​រី​» និង​«​ឬ​» ជា​ពាក្យ​សម្រាប់​ប្រើ​ក្នុង​លក្ខខណ្ឌ​ខុសគ្នា​។ កាលណា​គេ​ប្រើ «​រី​» គឺ​មានន័យ​ដូចគ្នា​នឹង​ពាក្យ ចំណែកឯ​។ កាលណា​គេ​ប្រើ​«​ឬ​» គឺ​សម្រាប់​និយាយ​ដោយ​សេចក្តី​សង្ស័យ​។


 
​វចនានុក្រម​សម្តេច ជួន ណាត ឲ្យ​និយមន័យ «​រី​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ «​ឯ​»​គឺ​«​រីឯ​» ដែល​នាំមុខ​នាម ដែលជា​ប្រធាន ឬ​ប្រើ​ផ្តើមសេចក្តី​ក្នុង​ប្រយោគ​មួយៗ ហើយ​មានន័យ​ដូចនឹង​ពាក្យ «​ចំណែកឯ​, ដោយឡែក​,​ផ្សេង​,​ប្លែក ជាដើម​»​។ ឧទាហរណ៍​៖ កសិករ​ដាំ​អំពៅ​ទទួលបាន​ទិន្នផល​ល្អ រីឯ​តម្លៃ​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ 
 
​ចំពោះ «​ឬ​» មានន័យថា ជា​សេចក្តី​សង្ស័យ ដូចជា មិន​ប្រាកដ​, មិន​ដាច់ស្រេច​, មិន​អស់​មិន​ហើយ​, មិន​មែនឬ​? មាន​ដែរ​ឬ​? ឬក៏​, ឬទេ​, ឬអ្វី​, ឬថា​? ពិត​មែនឬ​?៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com