កីឡាជាតិ
ជាតិ
ទ័ព និង​សូល​ទី​ឡូ​អង្គរ ត្រូវការ​ត្រឹម​ស្មើ​នៅ​ជើង​ទី​២ ដើម្បី​ឡើងទៅ​វគ្គ​បន្តពាន​សម្តេច ហ៊ុន សែន
17, Jul 2019 , 8:59 am        
រូបភាព
សកម្មភាពប្រកួតទាំងពីរគូកាលជើងទី១, រូបភាពពី CNCC
សកម្មភាពប្រកួតទាំងពីរគូកាលជើងទី១, រូបភាពពី CNCC
ដោយ:
​ក្រោយ​មានប្រៀប​នៅ​ជើង​ទី​១ ទាំង​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) និង​សូល​ទី​ឡូ​អង្គរ ត្រូវការ​ត្រឹម​ស្មើ​គូប្រកួត នា​ការប្រកួត​ជើង​ទី​២​នៅ​រសៀល​ថ្ងៃទី​១៧ កក្កដា​នេះ ដើម្បី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​។ ទ័ព​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៦​ល្ងាច ក្រោយ​រតនគិរី​ជួប​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន AEU Sport Park នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។

 
​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ និង​សូល​ទី​ឡូ​អង្គរ ទំនង​អាច​ក្លាយជា​សមាជិក ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែលមាន​ក្រុម​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង​កំពុង​រង់ចាំ​។ បន្ទាប់ពី​ក្រុម​ទាំងពីរ​មានប្រៀប​នៅ​ជើង​ទី​១ ដោយ​ទ័ព​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៣-១ និង​សូល​ទី​ឡូ​អង្គរ​ឈ្នះ​រតនគិរី ១០-១​។ 
 
​សម្រាប់​ការប្រកួត​នេះដែរ ក្រុម​សូល​ទី​ឡូ​អង្គរ អាចមាន​ភាពងាយស្រួល​ជាង​ក្រសួងការពារជាតិ ក្នុងការ​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត ដ្បិត​គូប្រកួត​របស់គេ​ជា​ក្រុម​លេខ​៣​ឡើង​មកពី​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ខណៈ​អាស៊ី​អឺរ៉ុប​ជា​សមាជិក​កំពុង​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ តែ​យ៉ាងណា ទ័ព នៅតែ​អាចមាន​ប្រៀប ព្រោះ​ការប្រកួត​រៀបចំ​នៅ​ទឹកដី​របស់​ពួកគេ​៕  

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com