ជាតិ
រដ្ឋមន្ត្រីក្រសួងរ៉ែដាស់តឿនមន្ត្រី៖«បានបុណ្យស័ក្ដិ កុំក្រអឺតក្រទម»
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាស់តឿនមន្ត្រីក្រោមឱវាទខ្លួន កុំធ្វើការរួចតែពីដៃ និងកុំក្រអឺតក្រទមពេលបានឡើងបុណ្យស័ក្ដិ។ នៅមុខថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្នុងពិធីបូកសរុបការងារឆមាសទី១ និងប្រកាសតែងតាំងមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៦ខែកក្កដា លោក ស៊ុយ សែម បានថ្លែងដូច្នេះថា៖«បានបុណ្យស័ក្ដិ កុំប្រែធាតុ អនាគតមិនល្អទេ។ ពេលនៅបុគ្គលិកដូចគ្នាមិនអ្វីទេសប្បាយល្អូកល្អិន ដល់ឡើងបុណ្យបន្តិចក្រអឺតបន្តិច ឡើងបុណ្យបន្តិចក្រអឺតបន្តិច»។
ប្រសាសន៍លោក ស៊ុយ សែម ៖
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែរូបនេះ បានជំរុញដល់ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទ ប្រឹងធ្វើការដោយស្មារតីទទួលខុសត្រូវ។ លោក ស៊ុយ សែម មានប្រសាសន៍បែបនេះថា៖«ខ្ញុំសុំឲ្យមន្ត្រីទាំងអស់ប្រមូលស្មារតី បញ្ញាញៀន ខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងស្មារតីទទួលខុសត្រូវ កុំធ្វើឲ្យរួចតែពីដៃ»៕
Tag:
ស៊ុយ សែម
មន្ត្រី
បុណ្យស័ក្ដិ
© រក្សាសិទ្ធិដោយ thmeythmey.com