ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​សម្បូរ​ខ្លាញ់​អ្វីខ្លះ​ល្អ​ចំពោះ​សុខភាព​?
26, Aug 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មិនមែន​ជាតិ​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​! ក៏​ព្រោះ​តាមពិតទៅ​ខ្លាញ់ គឺ​ល្អ​ចំពោះ​រាងកាយ​នៅពេល​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។ ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ ប្រភេទ​នៃ​ខ្លាញ់​ល្អ​គួរ​ត្រូវ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ថា​តើ​អាហារ​សម្បូរ​ខ្លាញ់​អ្វី​ខ្លះទៅ​ដែល​ល្អ​ចំពោះ​សុខភាព​?



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​សម្បូរ​ខ្លាញ់​ល្អ​ដែល​អ្នក​គួរ​ទទួលទាន ៖
 
១. ត្រី​សម្បូរ​ខ្លាញ់​
 
​រួមបញ្ចូល​ទាំង​ត្រី​សាល​ម៉ុ​ន ត្រី​សា​ឌី​ន ត្រី​ធូ​ណា ត្រី mackerel និង​ត្រី trout គឺ​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង ខួរក្បាល សន្លាក់ឆ្អឹង និង​ស្បែក​។​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព អ្នក​គួរ​ព្យាយាម​ទទួលទាន​ត្រី​ប្រភេទ​នេះ​ឲ្យ​បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​ជាប្រចាំ​។​
 
២. ស៊ុត​
 
​ស៊ុត គឺជា​ប្រភេទ​នៃ​អាហារ​ដែល​ផ្ដល់​សុវត្ថិភាព​និង​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន រួមបញ្ចូល​ទាំង​ខ្លាញ់​សុខភាព​ល្អ​ដល់​រាងកាយ ហើយក៏​អាចជួយ​ឲ្យ​ស្រក​ទម្ងន់​ផងដែរ ប្រសិនបើ​អ្នកទទួល​ទាន​វា​ក្នុង​បរិមាណ​ត្រឹមត្រូវ​។ ការទទួល​ទាន​ស៊ុត​ត្រឹម​ពី ២ ទៅ ៣ គ្រាប់ ក្នុង​មួយថ្ងៃ​ជាប្រចាំ​អាច​បង្កើន​សុខភាព​និង​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ស្មាន​មិន​ដល់​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ ចូរ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​ថា​តើ​គួរ​ទទួល​ស៊ុត​ប៉ុន្មាន​គ្រាប់​ក្នុង​មួយថ្ងៃ​ទើប​ប្រសើរ​?
 
៣. ប្រេង​អូ​លីវ​
 
​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​! ប្រេង​អូ​លីវ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​។​ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៤. យ៉ា​អួរ​
 
​ក្រៅពី​ប្រូ​បាយ​អូ​ទិ​ក​ដែល​ចាំបាច់​សម្រាប់​សុខភាព​ពោះវៀន​ហើយ​នោះ យ៉ា​អួរ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ​ផងដែរ​។ 
 
៥. ផ្លែ​បឺ​រ​
 
​គ្មាន​ផ្លែឈើ​ណាមួយ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ប្រសើរ​ជាង​ផ្លែ​បឺ​រ​ឡើយ​។ ក្រៅពី​ជាតិ​ខ្លាញ់​ល្អ​ហើយ​នោះ​ផ្លែ​បឺ​រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ជាតិ​សរសៃ​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ព្រមទាំង​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​ប្រសើរ​ជាង​ផ្លែ​ចេក​ទៅទៀត​។​
 
៦. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​
 
​គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ រួមបញ្ចូល​ទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង គាំងបេះដូង​គួរ​ឲ្យ​កត់សម្គាល់​។ ក្រៅពី​ខ្លាញ់​សុខភាព​ល្អ​ហើយ​នោះ​គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន E វីតាមីន B ប៉ូ​តា​ស្យូ​ម កាល់ស្យូម ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ និង​ស័ង្កសី​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​រឹងមាំ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com