ជាតិ
កុងតឺន័រ​សំរាម​ទាំង​៨៣​ទូ​មាន​ប្រភពពី​អាមេរិក និង​កាណាដា សរុប​១៦០០​តោន​
17, Jul 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
តាម​ទិន្នន័យបឋម​ កុងតឺន័រ​៨៣​ទូ នៅ​ផែ​ព្រះសីហនុ ដែល​សមត្ថកិច្ច​រកឃើញ​ផ្ទុក​សំណល់​ប្លា​ស្ទិ​ក​នោះ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​កាណាដា ដែលមាន​ទម្ងន់​ប្រមាណ​១,៦០០​តោន​។ នេះ​បើតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​



​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​សំណល់​ប្លា​ស្ទិ​ក ត្រូវបាន​គេ​ក្លែង​ឈ្មោះ​ទំនិញ​ ដោយ​ដាក់ថា ជា«​ផលិតផល​សម្រាប់​កែច្នៃ​ឡើងវិញ​»ដោយ​មិនបាន​បញ្ជាក់ថា​ជា«​សំណល់​ប្លា​ស្ទិ​ក​»ឡើយ​។​

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ បន្ត​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ ដែលនាំឱ្យ​មាន​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​ ដែលជា​ទំនិញ​ត្រូវ​ហាម​ឃាត់នេះ មកកាន់​ប្រទេស​កម្ពុជា​។ សមត្ថកិច្ច​ ក៏​បាននិងកំពុង​ស៊ើបអង្កេត​ ស្វែងរក​ក្រុមហ៊ុន​ដែល​លួច​នាំចូល​​សំណល់​ប្លា​ស្ទិ​ក​នេះ​ដែរ ដើម្បី​ចាត់វិធានការ​តាមច្បាប់​​ជាធរមាន​។

​ជាមួយគ្នានេះ សមត្ថកិច្ច កំពុង​រៀបចំ​ដំណើរការ​នីតិវិធី ​កំណត់ថា​ទំនិញ​ហាមឃាត់​ទាំងនេះ ​មកពី​ប្រភព​ណា ហើយនឹង​ត្រូវ​បញ្ជូនទៅ​ប្រភពដើម​វិញ និង​​ផាកពិន័យ​លើ​ក្រុមហ៊ុន​ដែល​នាំ​​ចូលមក​នោះ​តាមច្បាប់​ជា​ធរមាន​៕



Tag:
 សំរាម
  សំណល់​ប្លាស្ទិច
© រក្សាសិទ្ធិដោយ thmeythmey.com