កីឡាជាតិ
ជាតិ
ជម្រុះ World Cup 2022៖ កម្ពុជា​នៅ​ពូ​ល C ប៉ះ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និង​ហុងកុង
17, Jul 2019 , 4:27 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ត្រូវ​តទល់ជាមួយ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង​ ក្នុង​ពូ​ល C នៃ​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា បន្ទាប់ពី​ចាប់ឆ្នោត​ចែក​ពូ​ល​រួចរាល់​នៅ​ថ្ងៃទី​១៧ ខែកក្កដា​នេះ នាទី​ស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ស្ថិតនៅ​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​


អត្ថបទទាក់ទង

កម្ពុជា​ដែល​ស្ថិតក្នុង Pot ទី​៥ ត្រូវបាន​វីរបុរស​ក្រុម​អូស្ត្រាលី​លោក Tim Cahill ចាប់​ប៉ះ​ក្រុម​ហុងកុង​ពី Pot ទី​៤ បា​រ៉ែ​ន​ពី Pot ទី​៣ អ៊ីរ៉ាក់​ពី Pot ទី​២ និងអ៊ីរ៉ង់ពី Pot ទី​១​។​
 
​នា​ការចាប់​ឆ្នោត​នេះ មាន​ក្រុម​ជ​ម្រើស​ជាតិ​សរុប​ចំនួន ៤០​ក្រុម​ដែល​ចែកចេញជា​៥ Pot​។ មួយក្រុម​ពី Pot នីមួយៗ​ពី​ទី​១​ដល់​៥ ត្រូវ​ចាប់​ចូលគ្នា​ឲ្យ​បាន​៥​ក្រុម​ក្នុង​មួយ​ពូ​ល ក្នុងចំណោម​៨​ពូ​ល​។ ក្រោយ​ចាប់ឆ្នោត​រើស​ពូ​ល​ទាំង​៨​ពី A ដល់ H រួច​ហើយ ពួកគេ​នឹងត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup ២០២២ ដើម្បី​បន្តទៅ​ជុំ​ទី​៣​បន្តទៀត​។​ គោព្រៃកម្ពុជា​នឹង​ចាប់​ផ្តើ​មការប្រកួតពីថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ហើយជំនួបដំបូងត្រូវប៉ះហុងកុងនៅកីឡដ្ឋានអូឡាំពិក។​
 
 លទ្ធផលចាប់ឆ្នោតសម្រាប់ក្រុមទាំង៤០ ដែលចែកចេញជា៨ពូល ក្នុងមួយពូលមាន៥ក្រុម៖

ពូល A ៖ ចិន ស៊ីរី ហ្វីលីពីន ម៉ាល់ឌីវ និង កោះហ្គាម
 
ពូល B ៖ អូស្ត្រាលី ហ្ស៊កដានី ឆាយនីសតាយប៉ិ និង កូវ៉ែត
 
ពូល C ៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងកម្ពុជា
 
ពូល D៖ អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន ប៉ាឡេស្ទីន យេមែន និងសិង្ហបុរី
 
ពូល E៖ បង់ក្លាដែស អូម៉ង់ ឥណ្ឌា អាហ្វហ្កានីស្ថាន និងកាតា
 
ពូល F៖ ជប៉ុន គៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន មីយ៉ាន់ម៉ា និងម៉ុងហ្គោលី 
 
ពូល G៖ អេមីរ៉ាតអារ៉ាប់រួម វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី
 
ពូល H៖ កូរ៉េខាងត្បូង លីបង់ កូរ៉េខាងជើង តួកមេនីស្ថាន និងស្រីលង្កា
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com