អត្ថបទពាណិជ្ជកម្ម
លោក G-Devith​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ទី​១​ឈ្មោះថា​«Reborn» ជាមួយ​កម្មវិធី​តន្ត្រី Pleng by Smart
17, Jul 2019 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩៖ លោក​ងួន ចាន់ ដេវីត ហៅ G-Devith ដែលជា​អ្នកនិពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​, អ្នកចម្រៀង​រ៉េ​ប និង​ជាតា​រា​ល្បី​ខាង​ម៉ូត​សម្លៀកបំពាក់​ផង បានប្រកាស​ចេញ​អាល់​ប៊ុ​ម​បទ​ចម្រៀង​ទី​១​របស់ខ្លួន ឈ្មោះថា​«Reborn»​។ អាល់​ប៊ុ​ម​ចម្រៀង​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​អាជីព ក្នុង​វិស័យ​តន្ត្រី​របស់ G-Devith​។ បទ​ចម្រៀង​ថ្មី​ចំនួន​៩​បទ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ របស់​តារាចម្រៀង​រូបនេះ និង​អ្នក​ចូលចិត្ត​ស្តាប់​បទ​ចម្រៀង​ផ្សេងៗ​ទៀត នៅ​ប្រទេស​កម្ពុជា​។​
 
​លោក G-Devith បាន​និយាយថា​៖ «​ការចេញ​អាល់​ប៊ុ​ម​ចម្រៀង​ទី​១​នេះ គឺជា​ស្នាដៃ​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ​។ ស្នាដៃ​នេះ ឆ្លុះបញ្ចាំង​ពី​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ​រហូត​មកដល់ពេលនេះ ហើយ​ខ្ញុំ​ពិតជា​រំភើប​រីករាយ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​តន្ត្រី​ថ្មី​ទាំងអស់នេះ ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ​តាមរយៈ​កម្មវិធី Pleng by Smart»​។​


 
​អាល់​ប៊ុ​ម​ចម្រៀង​នេះ​ត្រូវបាន​និពន្ធ​ឡើង និង​បានចាប់ផ្ដើម​ថត​កាលពីដើមឆ្នាំ ២០១៩ បន្ទាប់ពី​លោក G-Devith បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មាតិកា​ចម្រៀង​ផ្ដាច់មុខ ជាមួយ​ក្រុមហ៊ុន Smart Axiata នៅ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
 
​តារាចម្រៀង​រ៉េ​ប G-Devith បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​ចង់​និពន្ធ​អាល់​ប៊ុ​ម​ចម្រៀង​មួយ ដែល​ទាក់ទង​ទៅនឹង​ទស្សនិកជន នៅ​ទូទាំងប្រទេស ហើយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​របស់ខ្ញុំ អាច​រីករាយ​កម្សាន្ដ​នៅ​គ្រប់​ទីកន្លែង​។ អាល់​ប៊ុ​ម​ចម្រៀង «Reborn»​នេះ អាច​ស្វែង​រកបាន​នៅលើ​កម្មវិធី Pleng by Smart ចាប់ពី​ថ្ងៃនេះ​ទៅ​»​។​
 
​អ្នកគាំទ្រ ក៏​អាច​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​បាន​ទស្សនា និង​ស្ដាប់​បទ​ចម្រៀង​របស់លោក G-Devith ក្នុង​អាល់​ប៊ុ​ម​ចម្រៀង​នេះ​ផងដែរ នៅក្នុង​ការប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់ នៅ​ផ្សារ​ទំនើប អ៊ី​អន  សែន​សុខ នៅ​ថ្ងៃទី​២៥ ខែសីហា ដែល​ត្រូវបាន​រៀបចំឡើង​ដោយ កម្មវិធី Pleng by Smart​។ បទ​ចម្រៀង​មួយ​បទ ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​ក្នុង​អាល់​ប៊ុ​ម​ចម្រៀង​នេះ ហើយក៏​ជា​បទ​ដែល លោក G-Devith ចូលចិត្ត​ផង​នោះ គឺ​បទ «Fear GOD»​។ G-Devith នឹង​ច្រៀង និង​សម្តែង​បទ​នេះ  ដោយផ្ទាល់​។​ដូច្នេះ​អ្នកគាំទ្រ នឹង​ទទួលបាន​អារម្មណ៍​រំភើប ជាមួយនឹង​ចម្រៀង​ដែលមាន​ស្ទីល​បទ​ភ្លេង​ថ្មី​នេះ​។​


 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៥​មក Smart Axiata បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​គាំទ្រ​វិស័យ​តន្ត្រី​ដ៏​សម្បូរបែប ដែលជា​មោទកភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្តល់ជូន​ដល់​អតិថិជន​នូវ​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត​រស់នៅ​។ សម្រាប់ លោក ថូ​ម៉ាស ការចេញ​អាល់​ប៊ុ​ម​ចម្រៀង​របស់លោក G-Devith គឺជា​ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយទៀត សម្រាប់​ក្រុមហ៊ុន Smart Axiata ក្នុងការ​លើកកម្ពស់​សិ​ល្បករ​ក្នុងប្រទេស​កម្ពុជា​។ លោក ថូ​ម៉ាស ហ៊ុន  បន្តថា​៖«​ខ្ញុំ​សង្ឃឹមថា នេះ​នឹង​លើកទឹកចិត្ត​ឲ្យ​សិល្បករ​វ័យក្មេង​កម្ពុជា ព្យាយាម​បង្កើត​បទ​ចម្រៀង​ពិសេសៗ​បន្ថែមទៀត លើ​កម្មវិធី​តន្ត្រី​ឌីជីថល Pleng របស់​យើង​»​។​
 
​សំបុត្រ​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​ផ្តាច់មុខ​សរុប ចំនួន ៣,០០០​សន្លឹក អាច​រកបាន​ដោយ​ឥតគិតថ្លៃ នៅ​ទីតាំង​ផ្សេងៗ ដែលមាន​ឈ្មោះ​ក្នុង​តារាង​ខាងក្រោម​នេះ ចាប់ពី​ថ្ងៃទី​១៩ ខែកក្កដា​។ អតិថិជន​ប្រើប្រាស់​កម្មវិធី Pleng by Smart Pro អាច​ទទួលបាន​សំបុត្រ​ចំនួន​១​សន្លឹក និង​អាវយឺត​១​ដោយ​ឥតគិតថ្លៃ​។ សំបុត្រ​ចំនួន ១,០០០​សន្លឹក នឹង​ប្រគល់ជូន​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម របស់ លោក G-Devith ក្រុមហ៊ុន Smart Axiata ឬ​កម្មវិធី Pleng  និង​តារា​ផ្សេងៗ​ទៀតផង  ដែរ​។​

 
​កម្មវិធី Pleng by Smart ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ គឺជា​បណ្ណាល័យ​កម្សាន្ត​ឌីជីថល​ដ៏​ធំ​បំផុត​ក្នុងប្រទេស​កម្ពុជា ដោយមាន​បទ​ចម្រៀង​ខ្មែរ និង​អន្តរជាតិ ច្រើនជាង ១ លាន​បទ  ហើយ​ផ្ដល់​ភាព​ងាយ​ដល់​អ្នកប្រើប្រាស់​។ លើសពីនេះ​ទៀត ការភ្ជាប់​ជាមួយ​កម្មវិធី Pleng by Smart Pro ផ្តល់ជូន​ការទាញយក​បទ​ចម្រៀង ដោយ​គ្មាន​ដែន​កំណត់ ក៏ដូចជា​អាច​ស្ដាប់​បទ​ចម្រៀង លំដាប់​ពិភពលោក​តាម​អន​ឡាញ​បាន​ដោយ​សេរី ឬក៏​អាច​ស្តាប់​ការផ្សាយ​ផ្ទាល់​តាម​កម្មវិធី​វិទ្យុ​ផងដែរ​។ កម្មវិធី Pleng by Smart បានធ្វើ​ឲ្យ​ល្អប្រសើរ​ជាប្រចាំ លើ​ចំណុច​ជាច្រើន​ដូចជា​ផ្នែក​បច្ចេកទេស ធ្វើ​ឲ្យ​មាន​ល្បឿន​កាន់តែ​លឿន ឆ្លើយតប​កាន់តែ​រហ័ស និង​ងាយស្រួល ក្នុងការ​ប្រើប្រាស់ បន្ទាប់ពី​ប្តូរ​ឈ្មោះ​ពី Smart Music​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស ប៊ុ​ករ​បស់​Smart តាមរយៈ www.facebook.com/SmartAxiata  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh ។​

Smart ជីវិត​រស់​រវើក​!​
 
No. 464A, មហាវិថី​ព្រះ​មនី​វង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក  ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អុីមែ​៉​ល​៖​ [email protected]

 









 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com