ជាតិ
បុរស​ម្នាក់ ត្រូវ​ឃាត់ខ្លួន ដោយសារ​លក់​ស៊ីម​ទូរស័ព្ទ​មិន​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ
17, Jul 2019 , 8:39 pm        
រូបភាព
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា និង​កម្លាំង​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែលជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ ដោយសារ​លក់​ស៊ីម​កាត​ទូរស័ព្ទ​ឲ្យ​អ​ថិ​តិ​ជន​មិនត្រូវ​ការបញ្ជាក់​អត្តសញ្ញាណប័ណ្ណ​។

 
​បុរស​ម្ចាស់​ហាង​នោះ បាន​អះអាងថា ខ្លួន​លក់​ស៊ីម​កាត​ទូរស័ព្ទ ដោយ​ទាមទារ​ការបញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ពី​អតិថិជន​ដែរ តែ​អត្តសញ្ញាណប័ណ្ណ​នោះ គឺ​អតិថិជន ប្រើ​របស់​អ្នកផ្សេង​មក​ជំនួស​។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ម្ចាស់​ហាង​នោះ ទៅ​តុលាការ​។ 
 
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សរសេរ​លើ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ថា ការលក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ គឺ​ខុស​នឹង​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។ 
 
​សមត្ថកិច្ច បាន​លើកឡើងថា កន្លងមក​មាន​បទល្មើស​ជាច្រើន ដែល​ប្រើប្រាស់​លេខ​ទូរស័ព្ទ​សម្រាប់​ឆបោក​ដល់​ពលរដ្ឋ និង​បង្ក​ឲ្យ​មាន​អសន្តិសុខ ហើយ​លំបាក​ក្នុងការ​ស្រាវជ្រាវ ដោយ​ការទិញ​ស៊ីម​កាត​ទូរស័ព្ទ​មិន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​។ 
 
​លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​និង​ម្ចាស់​ហាង បញ្ឈប់​ការទិញ​និង​លក់​ស៊ីម​កាត​ទូរស័ព្ទ ដោយ​គ្មាន​ការបញ្ជាក់​អត្តសញ្ញាណប័ណ្ណ​។ លោក ព្រមាន​ថា ការទិញ​លក់​ស៊ីម​កាត​ទូរស័ព្ទ ដោយ​គ្មាន​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ គឺ​ត្រូវ​ប្រឈម​នឹង​ច្បាប់ ហើយ​អាច​ឈានដល់​ការបិទ​អាជីវកម្ម​៕ 
 

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 


Tag:
 ស៊ីម​កាត​ទូរស័ព្ទ​
  គ្មាន​អត្តសញ្ញាណប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com