ជាតិ
ណៃហេង ជម្នះនឹងគ្រួសារ រៀនកសិកម្ម និងប៉ងបើកកសិដ្ឋានចម្រុះផ្ទាល់ខ្លួន
× កំពត៖ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រកសិកម្ម នៃសាកលវិទ្យាភូមិន្ទកសិកម្ម កញ្ញា យុង ណៃហេង ចូល បម្រើការងារនៅក្នុងកសិដ្ឋានដាំចេកនៃក្រុមហ៊ុន Longmate Agriculture នៅក្នុងស្រុកឈូក ខេត្តកំពត។ កញ្ញា ណៃហេង ដែលបានបម្រើការងារជាអ្នកសរសេររបាយការណ៍ពីទិន្នន័យកសិកម្ម របស់ក្រុមហ៊ុនរយៈពេលជិត១ឆ្នាំនេះ បានជម្នះចិត្តឪពុកម្ដាយ ដែលហាមមិនឲ្យរៀនផ្នែកកសិកម្ម។
«ទាំងក្រុមគ្រួសារ ទាំងអ្នកជិតខាង គាត់មិនសូវឲ្យតម្លៃទេ លើការរៀនផ្នែកកសិកម្ម ព្រោះគាត់គិតថា នៅពេលខ្ញុំបញ្ចប់បរិញ្ញាបត្រកសិកម្មហ្នឹង គឺពិបាកក្នុងការរកការងារធ្វើ។ ហើយមួយទៀត ពួកគាត់គិតថា លក្ខណៈគំនិតបែបចាស់បុរាណថា រៀនចប់(ផ្នែកកសិកម្ម) គឺទៅធ្វើស្រែចម្ការ»។ នេះជាការរៀបរាប់របស់កញ្ញា យ៉ុង ណៃហេង ដែលរៀនជំនាញកសិកម្ម ផ្ទុយពីបំណងរបស់គ្រួសារ។
សូមអញ្ជើញទស្សនាបទសម្ភាសដូតទៅ៖
មានស្រុកកំណើតនៅក្នុងខេត្តតាកែវ កញ្ញា ណៃហេង យល់ឃើញថា ការរៀនផ្នែកកសិកម្មនេះ វានឹងអាចឲ្យនាង មានលទ្ធភាពជួយផ្នែកកសិកម្មនៅកម្ពុជា តាមរយៈការបើកកសិដ្ឋានផ្ទាល់ខ្លួនមួយនៅថ្ងៃអនាគត។ កញ្ញា ណៃហេង ដែលមានកូនចិត្តចង់បើកកសិដ្ឋានចម្រុះផ្ទាល់ខ្លួនមួយនោះ បានជំរុញឲ្យយុវជនចូលរួមលើផ្នែកកសិកម្មឲ្យច្រើន ដើម្បីជួយស្ដារលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាងលើវិស័យកសិកម្មនេះ៕
Tag:
យុង ណៃហេង
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com