-សំរាមគេបោះសម្រស់យើងបង់
សម្រែករាស្ត្រចង់មន្ត្រីអើយស្តាប់
បំបែកសំបុកសម្រុកប្រាមប្រាប់
ជនល្មោភល្មើសច្បាប់ចេញចាប់ឲ្យចាល។
-ជាតិពុលសំណល់កើតកលមិនស្រាល
ប្រមុខតំណាលឲ្យរួមប្រយ័ត្ន
ដីកម្ពុជាមិនគួរត្រូវចាត់
ជាទីសំណាត់សំណល់ឈប់ប្រើ។
-ច្បាស់ច្បិចកិច្ចការប្រសាប្រសើរ
ល្បងល្បិចល្បាតដើរស្ម័គ្រស្មើមិនស្មាន
តម្រឹមតម្រាតម្រូវតាមដាន
តម្រង់ផ្ចង់ប្រាណបើស្មានបានស្មុគ។
-ត្រឹមកាកសំណល់យើងសល់ពេញស្រុក
ខ្វះទាំងទីស្តុកអ្នកស្រុកមិនស្រាន្ត
បំពោកបំពុលរោគរុលរួបប្រាណ
មិនគួររំខាននាំចូលបន្ថែម?