អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
CBRE៖ ខុន​ដូ​តម្លៃ​សមរម្យ នឹង​កើន​ដល់​ជាង ៧,០០០ យូ​នី​ត ក្នុង​ឆ្នាំ​២០១៩
18, Jul 2019 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងពេល​ថ្មីៗ​នេះ គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​ចំនួន ៥ គម្រោង បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​បន្ថែម​ការផ្គត់ផ្គង់ ជាង ៣,០០០ យូ​នី​ត ទៅក្នុង​ទីផ្សារ​។ គេ​រំពឹងថា ចំនួន​ខុន​ដូ​តម្លៃ​ទាប​ទាំងអស់ មាន​ប្រមាណ​ជាង ៧,០០០ យូ​នី​ត នៅក្នុង​ឆ្នាំ ២០១៩​។​
 
​របាយការណ៍​ទីផ្សារ​ខុន​ដូ ឆ្នាំ​២០១៩ របស់​CBRE បាន​បង្ហាញថា គម្រោង​ថ្មី​ទាំង ៥ នេះ មានដូចជា​៖ គម្រោង​លំនៅដ្ឋាន អា​រ៉ា​កា​វ៉ា មាន ២,០០០ យូ​នី​ត​, គម្រោង ថ្ម​១ ដុំ មាន​១២០ យូ​នី​ត​, គម្រោង​ភ្នំពេញ​ស្តារ មាន ២៥០ យូ​នី​ត​, គម្រោង បុរី ឃី​ឡា​មាន ៣០០ យូ​នី​ត និង​គម្រោង សិ​វែ​ន រ៉េ​ស៊ី​ដិ​ន មាន ៣០០ យូ​នី​ត​។ 
 
​ខុន​ដូ​តម្លៃ​សមរម្យ មាន​ទាប​បំផុត​ចាប់ពី​ជាង ៨០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ រហូតដល់​ជាង ១,៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ នេះ​បើតាម​របាយការណ៍​ដដែល​។​
 
​កម្រិត​តម្លៃ​ខុន​ដូ មាន​លក្ខណៈ​ខុសគ្នា អាស្រ័យ​ទៅតាម​ទីតាំង ទំហំ​យូ​នី​ត សេវាកម្ម​ក្នុង​គម្រោង និង​តំបន់់​សេវាកម្ម​ជុំវិញ​។ 
​សម្រាប់​គម្រោង​ថ្មីៗ ពេលនេះ​កំពុង​ចាប់យក​តំបន់​រីកចម្រើន​ថ្មី ដូចជា ទួលគោក សែន​សុខ និង​ខណ្ឌ​ជ្រោយចង្វារ​៕  
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com