ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន​ថ្មី​៣ មាន​ទុន​ជាង​១១​លាន​ដុ​លា្ល​រ​បង្កើត​រោងចក្រ នៅ​ភ្នំពេញ និង​កំពង់ស្ពឺ
18, Jul 2019 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​៣​ទៀត បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​។  ក្រុមហ៊ុន​ទាំង​៣​នេះ មាន​ទុនវិនិយោគ​សរុប ១១,៣​លាន​ដុល្លារ ដែល​អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ជាង​២,៧០០​កន្លែង​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​CDC​កាលពី​ថ្ងៃទី​១៧ កក្កដា​។

 
​ក្រុមហ៊ុន​ទាំង​៣​ដែល​CDC​ចុះបញ្ជី​ជា​ស្ថាពរ មាន ក្រុមហ៊ុន​NIU GENG DI (CAMBODIA)CO.,LTD. មាន​ទុនវិនិយោគ​៣,៧​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​និង​ស្រោមដៃ នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ  និង​ក្រុមហ៊ុន CHUNLEI GARMENT (CAMBODIA) CO., LTD​គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជាមួយ​ទុនវិនិយោគ ២,៨​លាន​ដុល្លារ​។ ក្រុមហ៊ុន​ទាំង​២​នេះ  មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។ 
 
​ដោយឡែក​ក្រុមហ៊ុន​JIA YU AN PACKAGING MATERIAL (CAMBODIA) CO.,LTD មាន​ទុន​៤,៨​លាន គ្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕
 




Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com